អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម។
១ របាក្សត្រ 27:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជ្យទ្រព្យរបស់ព្រះបាទដាវីឌ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាស៊ីស ជាជនជាតិហាក់រេន មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ព្រះបាទដាវីឌ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកទាំងនេះសុទ្ធតែជាអ្នកត្រួតលើព្រះរាជទ្រព្យរបស់ស្តេចដាវីឌ។ អាល់គីតាប លោកយ៉ាស៊ីសជាជនជាតិហាក់រេន មើលខុសត្រូវលើហ្វូងចៀម និងពពែ។ អស់លោកទាំងនេះសុទ្ធតែជាអ្នកគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់ស្តេចទត។ |
អូប៊ីល សាសន៍អ៊ីសម៉ាអែល ជាអ្នកត្រួតលើហ្វូងអូដ្ឋ យេដាយ៉ា ដែលនៅស្រុកមេរ៉ុន ជាអ្នកត្រួតលើហ្វូងលា យ៉ាស៊ីស ក្នុងពួកហាក់រេន ជាអ្នកត្រួតលើហ្វូងចៀម។
យ៉ូណាថាន ជាមារបស់ព្រះបាទដាវីឌ ជាអ្នកជួយគំនិត ជាមនុស្សមានយោបល់ និងប្រាជ្ញា យេហ៊ីអែលជាកូនហាក់ម៉ូនី ជាអ្នកនៅជាមួយពួកបុត្ររបស់ស្តេច។
នៅក្នុងរាជ្យស្ដេចសូល ពួកគេបានច្បាំងនឹងពួកហាការេន ពួកនោះក៏ចាញ់គេ រួចនៅក្នុងទីលំនៅរបស់ពួកនោះ នៅពេញក្នុងស្រុកកាឡាតប៉ែកខាងកើត។
ខ្ញុំបានទិញបាវប្រុសស្រីជាច្រើន ហើយមានកូនកើតមកនៅក្នុងផ្ទះយើង។ ក៏មានទ្រព្យសម្បត្តិជាច្រើនដូចជា ហ្វូងគោ ហ្វូងចៀម លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង។
នៅថ្ងៃនោះ ក៏មានពួកអភិបាលម្នាក់របស់សូលនៅទីនោះ ត្រូវឃាត់ទុកនៅចំពោះព្រះយេហូវ៉ា គាត់នោះឈ្មោះដូអេក ជាសាសន៍អេដុម ធ្វើជាមេតម្រួតលើពួកគង្វាលសត្វរបស់សូល។