ឯផ្នែករបស់ពួកឆ្មាំទ្វារ គឺក្នុងពួកកូនចៅកូរេ មានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ
១ របាក្សត្រ 26:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯមសេលេមា គាត់មានកូន និងបងប្អូនដប់ប្រាំបីនាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់ មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯមសេលេមា គាត់មានកូន នឹងបងប្អូន១៨នាក់ ដែលសុទ្ធតែជាមនុស្សក្លាហាន អាល់គីតាប លោកមសេលេមា ព្រមទាំងកូន និងបងប្អូនរបស់គាត់មានចំនួន ១៨នាក់ សុទ្ធតែជាមនុស្សអង់អាច។ |
ឯផ្នែករបស់ពួកឆ្មាំទ្វារ គឺក្នុងពួកកូនចៅកូរេ មានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ
ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង ក៏ឪពុកបានតាំងឲ្យធ្វើជាមេដែរ)។
ឆ្នោតដែលត្រូវទ្វារទិសខាងកើត នោះត្រូវលើសេលេមា រួចគេចាប់ឆ្នោតឲ្យសាការី ជាកូនគាត់ ដែលជាអ្នកជួយគំនិតយ៉ាងចំណាន ហើយឆ្នោតគាត់ត្រូវនៅទ្វារខាងជើង។
អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដុម ពួកគេ កូនចៅ និងបងប្អូនគេ សុទ្ធតែជាមនុស្សមានកម្លាំងជំនាញក្នុងការងារ មានហុកសិបពីរនាក់ ដែលកើតពីអូបិឌ-អេដុម។