ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 26:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ខាង​កើត មាន​ពួក​លេវី​ប្រាំមួយ​នាក់រាល់​ថ្ងៃ ខាង​ជើង​មាន​បួន​នាក់​រាល់​ថ្ងៃ ខាង​ត្បូង​មាន​បួន​នាក់​រាល់​ថ្ងៃ ហើយ​នៅ​យាម​ឃ្លាំង​មាន​ពីរក្រុម គឺ​មួយ​ក្រុម​ពីរនាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​ពួក​លេវី​ប្រចាំ​ការ​ប្រាំ​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ជើង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ត្បូង មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បួន​នាក់​ទៀត​យាម​ឃ្លាំង ដោយ​ចែក​គ្នា​ជា​ពីរ​ក្រុម។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ខាង​កើត មាន​ពួក​លេវី​៦​នាក់ ខាង​ជើង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ខាង​ត្បូង​មាន​៤​នាក់​រាល់​តែ​ថ្ងៃ ហើយ​ខាង​ឃ្លាំង​មាន​៤​នាក់

សូមមើលជំពូក

អាល់គីតាប

នៅ​ទ្វារ​ប៉ែក​ខាង​កើត មាន​ពួក​លេវី​ប្រចាំ​ការ​ប្រាំ​មួយ​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ជើង​មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ទ្វារ​ទិស​ខាង​ត្បូង​មាន​ពួក​លេវី​បួន​នាក់​ក្នុង​មួយ​ថ្ងៃ ហើយ​បួន​នាក់​ទៀត​យាម​ឃ្លាំង ដោយ​ចែក​គ្នា​ជា​ពីរ​ក្រុម។

សូមមើលជំពូក



១ របា‌ក្សត្រ 26:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឆ្នោត​របស់​ស៊ូភីម និង​ហូសា ត្រូវ​នៅ​ទ្វារ​ខាង​លិច និង​ទ្វារ​សាលេ‌គែត ត្រង់ផ្លូវ​ដែល​ឡើង ឲ្យ​គ្រប់​គ្នា​បាន​ចាំ​យាម​ទល់​មុខ​គ្នា។


ឯ​ទីលាន​ខាង​លិច មាន​បួន​នាក់យាម​នៅ​តាម​ផ្លូវ ហើយ​ពីរ​នាក់​យាម​នៅ​ត្រង់​ទីលាន​នោះ។


មាន​ពួក​ឆ្មាំ​ទ្វារ នៅ​គ្រប់​ទាំង​បួន​ទិស គឺ​ខាង​កើត ខាង​លិច ខាង​ជើង និង​ខាង​ត្បូង


ឯ​កូរេ កូន​យីមណា ជា​ពួក​លេវី ដែល​ចាំ​ទ្វារ​ខាង​កើត លោក​ត្រួត​លើ​តង្វាយ​ដែល​ថ្វាយ​ដល់​ព្រះ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ចែក​តង្វាយ​របស់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​របស់​បរិសុទ្ធ​បំផុត។


ទ្រង់​បាន​តម្រូវ​ពួក​សង្ឃ​ឲ្យ​ធ្វើ​ការ‌ងារ​តាម​វេន ដូច​ព្រះបាទ​ដាវីឌ​ជា​បិតា​បាន​កំណត់​ទុក ទ្រង់​ឲ្យ​ពួក​លេវី​មាន​ដំណែង​របស់​គេ​សម្រាប់​ពោល​សរសើរ ហើយ​ធ្វើ​ជា​ជំនួយ​ដល់​ពួក​សង្ឃ​ជា​ប្រចាំ​រាល់​តែ​ថ្ងៃ ឯ​ពួក​ឆ្មាំ​ទ្វារ​ក៏​ធ្វើ​តាម​វេន​របស់​គេ​នៅ​គ្រប់​ទ្វារ​ដែរ។ ដ្បិត​ព្រះបាទ​ដាវីឌ​ជា​អ្នក​សំណព្វ​របស់​ព្រះ បាន​បង្គាប់​យ៉ាង​ដូច្នោះ។


ឯ​ម៉ាថានា បាក‌ប៊ូគា អូ‌បាឌា មស៊ូ‌ឡាម ថាលម៉ូន និង​អ័កគូប ជា​ឆ្មាំ​ទ្វារ​ដែល​ចាំ​យាម​នៅ​ឃ្លាំង ត្រង់​មាត់​ទ្វារ។