ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។
១ របាក្សត្រ 26:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហ៊ីលគីយ៉ា ជាកូនទីពីរ ថេបាលយ៉ាទីបី សាការីទីបួន ឯកូនចៅ និងបងប្អូនរបស់ហូសាទាំងអស់មានដប់បីនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកថេបាលយ៉ាជាកូនទីបី លោកសាការីជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣នាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហ៊ីលគីយ៉ា ជាទី២ ថេបាលយ៉ា ទី៣ សាការី ទី៤ ឯកូនចៅ នឹងបងប្អូនរបស់ហូសាទាំងអស់ មាន១៣នាក់។ អាល់គីតាប លោកហ៊ីលគីយ៉ាជាកូនបន្ទាប់ លោកថេបាលយ៉ាជាកូនទីបី លោកសាការីយ៉ាជាកូនទីបួន។ កូនចៅ និងបងប្អូនរបស់លោកហូសា មានចំនួនទាំងអស់ ១៣ នាក់។ |
ពេលហៅរកស្តេច នោះអេលាគីម កូនហ៊ីលគីយ៉ា ជាឧកញ៉ាវាំង សេបណា ជាស្មៀនហ្លួង និងយ៉ូអា កូនអេសាភ ជាអ្នកតែងពង្សាវតារក៏ចេញមក។
ហើយហូសា ក្នុងវង្សម្រ៉ារីក៏មានកូន គឺស៊ីមរី ជាមេ (ដ្បិតទោះបើគាត់មិនមែនជាកូនច្បង ក៏ឪពុកបានតាំងឲ្យធ្វើជាមេដែរ)។
ក្នុងចំណោមអ្នកទាំងនោះ បានរើសយកអ្នកឆ្មាំទ្វារមានវេនតគ្នា ព្រមទាំងពួកមេ ដែលមានការងារ ដូចជាបងប្អូនគេដែរ ដើម្បីរក្សាក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា។