ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទីពីរឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ។
១ របាក្សត្រ 25:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឆ្នោតមុនដំបូង ត្រូវលើឈ្មោះយ៉ូសែប សម្រាប់ពួកអេសាភ ទីពីរត្រូវលើកេដាលា ដែលខ្លួនគាត់ បងប្អូន និងកូនគាត់ ទាំងអស់មានដប់ពីរនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នោតទីមួយត្រូវលើលោកយ៉ូសែប ជាកូនរបស់លោកអេសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដាលា ព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឆ្នោតមុនដំបូង ត្រូវលើឈ្មោះយ៉ូសែប សំរាប់ពួកអេសាភ ទី២ត្រូវលើកេដាលា ដែលខ្លួនគាត់ បងប្អូន នឹងកូនគាត់ ទាំងអស់មាន១២នាក់ អាល់គីតាប ឆ្នោតទីមួយត្រូវលើយូសុះ ជាកូនរបស់លោកអេសាភ។ ឆ្នោតទីពីរត្រូវលើលោកកេដាលាព្រមទាំងកូន និងបងប្អូនរបស់គាត់ដែលមានចំនួនដប់ពីរនាក់។ |
ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទីពីរឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដុម និងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ។
ព្រះបាទដាវីឌ និងពួកមេទ័ព ក៏ញែកពួកកូនចៅអេសាភ ហេម៉ាន និងយេឌូថិនខ្លះ ចេញទុកសម្រាប់ការងារ ឲ្យបានពោលតាមស៊ុង ពិណ និងឈិង ពួកអ្នកដែលធ្វើការងារនោះ មានចំនួនដូចតទៅ៖
គេបានចាប់ឆ្នោត ឲ្យបានការងាររបស់គេរៀងខ្លួន ទាំងតូចទាំងធំ ហើយទាំងគ្រូ និងសិស្ស ក៏ដូចគ្នាទាំងអស់។