ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 24:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ខាង​កូន​របស់​មូស៊ី មាន​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​របស់​ឪពុក​គេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កូន​ចៅ​របស់​លោក​មូស៊ី​មាន លោក​ម៉ាស់‌លី អេឌើរ និង​យេរេ‌ម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ខាង​ឯ​កូន​របស់​មូស៊ី មាន​ម៉ាស់លី អេឌើរ នឹង​យេរេ‌ម៉ូត នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេវី តាម​វង្ស​របស់​ឪពុក​គេ

សូមមើលជំពូក

អាល់គីតាប

កូន​ចៅ​របស់​លោក​មូស៊ី មាន​លោក​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត។ អ្នក​ទាំង​នេះ​សុទ្ធ​តែ​ជា​កូន​ចៅ​លេវី តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

សូមមើលជំពូក



១ របា‌ក្សត្រ 24:30
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​កូន​របស់​មូស៊ី គឺ​ម៉ាស់លី អេឌើរ និង​យេរេ‌ម៉ូត ទាំង​អស់​បី​នាក់។


ខាង​គីស នោះ​កូន​របស់​គាត់ គឺ​យេរ៉ា‌ម្អែល


ពួក​នោះ​ក៏​បាន​ចាប់​ឆ្នោត​ដែរ គឺ​នៅ​ចំពោះ​ព្រះបាទ​ដាវីឌ និង​សាដុក អ័ហ៊ី‌ម៉ាលេក ហើយ​នៅ​មុខ​ពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ពួក​សង្ឃ និង​ពួក​លេវី ដូច​ជា​កូន​ចៅ​លោក​អើរ៉ុន​ជា​បង‌ប្អូន​គេ​ដែរ ឯ​ពួក​វង្ស​របស់​អ្នក​ណា​ដែល​ជា​មេ និង​វង្ស​របស់​អ្នក​ណា​ដែល​ជា​បន្ទាប់ នោះ​បាន​ស្មើ​គ្នា​ទាំង​អស់។


សេមើរ​ជា​កូន​ម៉ាសលី ម៉ាសលី​ជា​កូន​មូស៊ី មូស៊ី​ជា​កូន​ម្រ៉ារី ម្រ៉ារី​ជា​កូន​លេវី។


កូន​របស់​ម្រ៉ារី គឺ​ម៉ាស់លី និង​មូស៊ី អ្នក​ទាំង​នេះ​ជា​ក្រុម​គ្រួសារ​របស់​លេវី តាមតំណ​វង្ស​ត្រកូល​របស់​គេ ។