បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។
១ របាក្សត្រ 24:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ណាដាប និងអ័ប៊ីហ៊ូវស្លាប់មុនឪពុកទៅហើយ ឥតមានកូនទេ ដូច្នេះ អេលាសារ និងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកណាដាប់ និងអប៊ីហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះ មានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាបូជាចារ្យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែណាដាប នឹងអ័ប៊ីហ៊ូវ គេស្លាប់មុនឪពុកទៅ ឥតមានកូនទេ ដូច្នេះ អេលាសារ នឹងអ៊ីថាម៉ារបានធ្វើការងារជាសង្ឃវិញ អាល់គីតាប លោកណាដាប់ និងអប៊ីហ៊ូវបានស្លាប់មុនឪពុក ហើយគ្មានកូនទេ។ ដូច្នេះមានតែលោកអេឡាសារ និងលោកអ៊ីថាម៉ារប៉ុណ្ណោះ ដែលបំពេញមុខងារជាអ៊ីមុាំ។ |
បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។
លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់
ត្រូវយកខ្សែក្រវាត់មកក្រវាត់ឲ្យពួកគេ រួចពាក់ឈ្នួតឲ្យពួកគេផង នោះការងារជាសង្ឃនឹងបានជារបស់ពួកគេ ជាច្បាប់នៅអស់កល្បជានិច្ច។ គឺយ៉ាងនោះឯងអ្នកត្រូវតែងតាំងអើរ៉ុន និងពួកកូនរបស់គាត់ឡើង។
អើរ៉ុនយកនាងអេលីសេបា កូនរបស់អ័មីណាដាប់ និងជាប្អូនរបស់ណាសូន ធ្វើជាប្រពន្ធ នាងបង្កើតបានណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ។
រួចលោកម៉ូសេបង្គាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកអើរ៉ុនដែលនៅសល់ថា៖ «ចូរយកតង្វាយម្សៅដែលសល់ពីតង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតតង្វាយនោះជារបស់បរិសុទ្ធបំផុត។
ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។
ចំណែកឯអ្នក និងកូនចៅរបស់អ្នក ត្រូវបំពេញការងារជាសង្ឃរបស់អ្នក សម្រាប់ការទាំងអស់ខាងឯអាសនា និងបរិវេណខាងក្រោយវាំងនន។ យើងប្រគល់ការងារជាសង្ឃដល់អ្នករាល់គ្នា ទុកជាអំណោយ តែអ្នកដទៃណាដែលចូលទៅជិត នោះនឹងត្រូវស្លាប់»។
ឯណាដាប និងអ័ប៊ីហ៊ូវបានស្លាប់នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា។
ណាដាប និងអ័ប៊ីហ៊ូវ បានស្លាប់នៅចំពោះព្រះយេហូវ៉ា នៅពេលដែលគេយកភ្លើងមិនបរិសុទ្ធទៅថ្វាយព្រះយេហូវ៉ា នៅទីរហោស្ថានស៊ីណាយ អ្នកទាំងពីរនេះគ្មានកូនទេ។ អេលាសារ និងអ៊ីថាម៉ារ បានបម្រើការងារជាសង្ឃ នៅចំពោះអើរ៉ុន ជាឪពុករបស់គេ។