១ របាក្សត្រ 2:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម និងកាលែប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯកូនរបស់ហេស្រុន នោះគឺយេរ៉ាម្អែល រ៉ាម នឹងកាលែប អាល់គីតាប កូនរបស់លោកហេស្រុនមាន យេរ៉ាម្អែល រ៉ាម និងកាលែប។ |
ក្រោយដែលហេស្រុនបានស្លាប់នៅត្រង់ក្រុងកាលែប-អេប្រាតាហើយ នោះអ័ប៊ីយ៉ា ជាប្រពន្ធគាត់ ក៏សម្រាលកូនឲ្យគាត់ ឈ្មោះអាសហ៊ើរ ដែលជាឪពុកត្កូអា។
ឯកូនរបស់យេរ៉ាម្អែល ជាកូនច្បងហេស្រុន នោះគឺរ៉ាម ជាកូនច្បង រួចប៊ូណា អូរេន អូសែម និងអ័ហ៊ីយ៉ា។
រីឯកូនរបស់កាលែប ជាប្អូនយេរ៉ាម្អែល គឺមេសា ជាកូនច្បង ដែលជាឪពុកស៊ីភ ហើយកូនម្នាក់ទៀតឈ្មោះម៉ារីសា ដែលជាឪពុកហេប្រុន។
យូដាយកនាងតាម៉ារ បង្កើតបានពេរេស និងសេរ៉ាស ពេរេសបង្កើតហេស្រុន ហេស្រុនបង្កើតអើរ៉ាម
គាត់បានធ្វើដំណើរទៅពាសពេញក្នុងតំបន់ជុំវិញទន្លេយ័រដាន់ ហើយប្រកាសប្រាប់ពីពិធីជ្រមុជទឹកខាងឯការប្រែចិត្ត សម្រាប់ការអត់ទោសឲ្យរួចពីបាប។
ពេលព្រះបាទអ័គីសសួរថា៖ «តើអ្នកបានវាយលុកចូលស្រុកណាខ្លះនៅថ្ងៃនេះ?» ដាវីឌតែងតែទូលថា៖ «បានទៅតំបន់ណេកិប ស្រុកយូដា» ឬ «តំបន់ណេកិបរបស់ពួកយេរ៉ាម្អែល» ឬក៏ «តំបន់ណេកិបរបស់ពួកកែន»។