១ របាក្សត្រ 2:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ និងពួកហាស៊ី-ហាមេនូហូត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសូបាល ដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីម ក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូតចំនួនពាក់កណ្ដាល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយសូបាលជាអ្នកតាំងក្រុងគារយ៉ាត់-យារីម គាត់ក៏មានកូនប្រុសដែរ គឺហារ៉ូអេ នឹងពួកហាស៊ី-ហាមេនូហូត អាល់គីតាប លោកសូបាលដែលជាអ្នកសង់ក្រុងគារយ៉ាត-យារីមក៏មានកូនចៅដែរ គឺអ្នកភូមិហារ៉ូអេ និងអ្នកភូមិហាស៊ី-ហាមេនូហូត ចំនួនពាក់កណ្តាល |
ឯពួកគ្រួនៅក្រុងគារយ៉ាត់-យារីម គឺពួកយេធើ ពួកពូធី ពួកស៊ូម៉ាធី និងពួកមីសរ៉ា ពួកនោះក៏បង្កើតពួកសូរ៉ាត និងពួកអែសថោល។
កូនរបស់សាលម៉ា គេបង្កើតពួកបេថ្លេហិម ពួកនថូផា ពួកអាត្រូត-បេត-យ៉ូអាប់ និងពួកហាស៊ី-ហាម៉ាណាធី គឺជាពួកសោរីត។
ឯរីអាយ៉ា កូនសូបាល បង្កើតយ៉ាហាត ហើយយ៉ាហាតបង្កើតអ័ហ៊ូម៉ាយ និងឡាហាឌ នេះហើយជាគ្រួនៃពួកសូរ៉ាត។
ដូច្នេះ ប្រជាជនអ៊ីស្រាអែលក៏ធ្វើដំណើរទៅដល់ក្រុងទាំងប៉ុន្មានរបស់ពួកគេនៅថ្ងៃទីបី។ ក្រុងទាំងនោះគឺ ក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងប្អៀរ៉ុត និងក្រុងគារយ៉ាត់-យារីម។