ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 2:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​ហុកសិប​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក លោក​ហេស្រុន​បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ លោក​ហេស្រុន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​នោះ​មក ហេស្រុន​ក៏​ចូល​ទៅ​យក​កូន​ស្រី​ម្នាក់​របស់​ម៉ាគារ ជា​ឪពុក​កាឡាត ធ្វើ​ជា​ប្រពន្ធ ក្នុង​កាល​ដែល​គាត់​បាន​អាយុ​៦០​ឆ្នាំ​ហើយ នាង​នោះ​បង្កើត​សេគូប​ឲ្យ​គាត់

សូមមើលជំពូក

អាល់គីតាប

ក្រោយ​មក​លោក​ហេស្រុន បាន​យក​កូន​ស្រី​ម្នាក់​របស់​លោក​ម៉ាគារ ដែល​ត្រូវ​ជា​ឪពុក​របស់​លោក​កាឡាដ​មក​ធ្វើ​ជា​ភរិយា។ ពេល​នោះ​លោក​ហេស្រុន​មាន​អាយុ​ហុក‌សិប​ឆ្នាំ​ហើយ នាង​បង្កើត​បាន​កូន​ប្រុស​មួយ​ជូន​លោក ដែល​មាន​ឈ្មោះ​ថា សេគូប។

សូមមើលជំពូក



១ របា‌ក្សត្រ 2:21
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​ឃើញ​កូន​ចៅ​របស់​អេប្រាអិមរហូត​ដល់​ទៅ​បី​តំណ ហើយ​កូន​ចៅរបស់​ម៉ាគារ ជា​កូន​របស់​ម៉ាណា‌សេ ក៏​រាប់​ដូច​ជា​កូន​របស់​លោក​យ៉ូសែប​ដែរ។


ហ៊ើរ​បង្កើត​យូរី យូរី​បង្កើត​បេតសា‌លាល។


សេគូប​បង្កើត​យ៉ាអ៊ារ ជា​អ្នក​ដែល​មាន​ទី​ក្រុង​ម្ភៃបី​នៅ​ស្រុក​កាឡាត


កូន​របស់​ម៉ាណា‌សេ គឺ​អាស‌រាល ដែល​ប្រពន្ធ​ចុង​របស់​គាត់ ជា​ស្រី​សាសន៍​អើរ៉ាម បាន​បង្កើត នាង​បង្កើត​ម៉ាគារ ជា​ឪពុក​កាឡាត។


កូន​ចៅ​របស់​ម៉ាណា‌សេ​មាន អំបូរ​ម៉ាគារ ជា​ពូជពង្ស​របស់​ម៉ាគារ ហើយ​ម៉ាគារ​ជា​ឪពុក​របស់​កាឡាដ ឯ​អំបូរ​កាឡាដ ជា​ពូជពង្ស​របស់​កាឡាដ។


ពេល​នោះ ពួក​កូន​ស្រី​របស់​ស្លូផិហាត​បាន​នាំ​គ្នា​ចូល​មក។ ស្លូផិហាត​ជា​កូន​របស់​ហេភើរ ហេភើរ​ជា​កូន​របស់​កាឡាដ កាឡាដ​ជា​កូន​ម៉ាគារ ម៉ាគារ​ជា​កូន​របស់​ម៉ាណា‌សេ ក្នុង​ពូជពង្ស​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​យ៉ូសែប។ ពួក​កូន​ស្រី​របស់​គាត់​មាន ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។


ឯ​យ៉ាអៀរ​ជា​កូន​របស់​ម៉ាណា‌សេ បាន​ចេញ​ទៅ​វាយ​យក​ភូមិ​នានា​នៅ​ស្រុក​នោះ ហើយ​ដាក់​ឈ្មោះ​ភូមិ​ទាំង​នោះ​ថា ហាវ៉ុត-យ៉ាអៀរ ។


ខ្ញុំ​បាន​ប្រគល់​ស្រុក​កាឡាត​ឲ្យ​ម៉ាគារ។