ពេលអ័ស៊ូបាស្លាប់ទៅ កាលែបបានយកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតបានកូនប្រុសមួយឲ្យគាត់ ឈ្មោះថាហ៊ើរ។
១ របាក្សត្រ 2:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហ៊ើរបង្កើតយូរី យូរីបង្កើតបេតសាលាល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយហ៊ើរបង្កើតយូរីៗបង្កើតបេតសាលាល។ អាល់គីតាប លោកហ៊ើរជាឪពុករបស់លោកយូរី ហើយលោកយូរីជាឪពុករបស់លោកបេតសាលាល។ |
ពេលអ័ស៊ូបាស្លាប់ទៅ កាលែបបានយកនាងអេប្រាតាធ្វើជាប្រពន្ធ នាងនោះបង្កើតបានកូនប្រុសមួយឲ្យគាត់ ឈ្មោះថាហ៊ើរ។
ក្រោយមក ហេស្រុនក៏ចូលទៅយកកូនស្រីម្នាក់របស់ម៉ាគារ ជាឪពុកកាឡាត ធ្វើជាប្រពន្ធ ក្នុងកាលដែលគាត់បានអាយុហុកសិបឆ្នាំហើយ នាងនោះបង្កើតសេគូបឲ្យគាត់
រីឯអាសនាលង្ហិន ដែលបេតសាលាល កូនយូរី ដែលជាកូនហ៊ើរបានធ្វើ ក៏នៅមុខរោងឧបោសថរបស់ព្រះយេហូវ៉ា ត្រង់គីបៀន ហើយព្រះបាទសាឡូម៉ូន និងក្រុមជំនុំទាំងអស់គ្នាបានសង្វាតរកអាសនានោះ។
«មើល៍! យើងបានហៅបេតសាលាល ជាកូនរបស់យូរី និងជាចៅរបស់ហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា
បេតសាលាលធ្វើហិបមួយពីឈើនាងនួន មានបណ្តោយពីរហត្ថកន្លះ ទទឹងមួយហត្ថកន្លះ និងកម្ពស់មួយហត្ថកន្លះ។
បេតសាលាលកូនរបស់យូរី ដែលជាកូនហ៊ើរ ក្នុងកុលសម្ព័ន្ធយូដា បានធ្វើគ្រប់ទាំងកិច្ចការដែលព្រះយេហូវ៉ាបានបង្គាប់មកលោកម៉ូសេ