ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​បង‌ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា និង​អ័ប៊ី‌កែល។ ឯ​កូន​របស់​នាង​សេរូយ៉ា គឺ​អ័ប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល ទាំង​អស់​មាន​បី​នាក់។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​បងប្អូន​ស្រី​របស់​ពួក​គេ​គឺ​នាង​សេរូយ៉ា និង​អប៊ី‌កែល។ កូន​របស់​នាង​សេរូយ៉ា​មាន​បី​នាក់​គឺ អប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បង​ប្អូន​ស្រី​របស់​អ្នក​ទាំង​នោះ គឺ​សេរូយ៉ា នឹង​អ័ប៊ី‌កែល ឯ​កូន​នាង​សេរូយ៉ា គឺ​អ័ប៊ី‌សាយ យ៉ូអាប់ នឹង​អេសា‌អែល ទាំង​អស់​មាន​៣​នាក់

សូមមើលជំពូក

អាល់គីតាប

រីឯ​បង​ប្អូន​ស្រី​របស់​ពួក​គេ គឺ​នាង​សេរូ‌យ៉ា និង​អប៊ី‌កែល។ កូន​របស់​នាង​សេរូ‌យ៉ា មាន​បី​នាក់​គឺ អប៊ី‌សាយ យ៉ូអាប់ និង​អេសា‌អែល។

សូមមើលជំពូក



១ របា‌ក្សត្រ 2:16
11 ការដាក់ឲ្យឆ្លើយតបគ្នា  

រី​ឯ​យ៉ូអាប់​ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ហឫ‌ទ័យ​នឹក​រឭក​ដល់​អាប់សា‌ឡុម


អាប់សា‌ឡុម​បាន​តាំង​អ័ម៉ា‌សា​ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់។ អ័ម៉ា‌សា​ជា​កូន​របស់​សាសន៍​អ៊ី‌ស្មា‌អែល ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​រៀបការ​នឹង​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់។


ប៉ុន្តែ ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ? តើ​ត្រូវ​សម្លាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នេះ​ឬ? ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​វិញ​ហើយ?»


ហើយ​យ៉ូអាប់​ជា​កូន​សេរូយ៉ា និង​ពួក​ខាង​ដាវីឌ​ក៏​ចេញ​ទៅ​ប្រទះ​គ្នា​នៅ​ត្រង់​ស្រះ​គីបៀន គេ​អង្គុយ​នៅ​ទាំង​សង​ខាង​ស្រះ គឺ​ម្ខាង​មួយ​ពួក ម្ខាង​មួយ​ពួក។


នៅ​ថ្ងៃ​នេះ ទោះ​បើ​គេ​បាន​ចាក់​ប្រេង​តាំង​យើង ឲ្យ​ធ្វើ​ជា​ស្តេច​ក៏​ដោយ គង់​តែ​យើង​ខ្សោយ​ដែរ ឯ​ពួក​កូន​សេរូយ៉ា​ទាំង​នេះ គេ​រឹង​ទទឹង​នឹង​យើង​ហួស​ពេក ដូច្នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​សង​ដល់​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់​នេះ តាម​ការ​អាក្រក់​របស់​ខ្លួន​គេ​ចុះ»។


ឯ​អ័ប៊ី‌សាយ ប្អូន​យ៉ូអាប់ កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​សាម​សិប ព្រោះ​លោក​បាន​ពួយ​លំពែង​សម្លាប់​មនុស្ស​បីរយ​នាក់ ហើយ​ល្បី​ឈ្មោះ​ក្នុង​ពួក​បី​នាក់​នោះ។


អូសែម​ជា​កូន​ទី​ប្រាំមួយ និង​ដាវីឌ​ជា​កូន​ទី​ប្រាំពីរ។


នាង​អ័ប៊ី‌កែល​បង្កើត​អ័ម៉ា‌សា ឪពុក​អ័ម៉ា‌សា​ឈ្មោះ​យេធើ​ជា​សាសន៍​អ៊ីស‌ម៉ា‌អែល។


ដាវីឌ​សួរ​ទៅ​អ័ហ៊ី‌ម៉ាលេក ជា​សាសន៍​ហេត និង​អ័ប៊ី‌សាយ​ប្អូន​យ៉ូអាប់ ជា​កូន​សេរូយ៉ា​ថា៖ «តើ​អ្នក​ណា​នឹង​ចុះ​ទៅ​កន្លែង​ស្តេច​សូល​ក្នុង​ទី​បោះ​ទ័ព​ជា‌មួយ​ខ្ញុំ?» អ័ប៊ី‌សាយ​ឆ្លើយ​ថា៖ «ខ្ញុំ​នឹង​ចុះ​ទៅ​ជា‌មួយ​លោក»។