ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកដឹកនាំ និងជាមេទ័ពធំ»។ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា បានឡើងទៅមុនគេ ហើយបានតែងតាំងធ្វើជាមេទ័ព។
១ របាក្សត្រ 19:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះបាទដាវីឌបានជ្រាប ទ្រង់ចាត់យ៉ូអាប់ និងពួកពលទ័ពខ្លាំងពូកែទាំងអស់ឲ្យចេញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះបាទដាវីឌជ្រាបដំណឹងនេះ ទ្រង់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលដាវីឌបានជ្រាប នោះទ្រង់ចាត់យ៉ូអាប់ នឹងពួកពលទ័ពខ្លាំងពូកែទាំងអស់ ឲ្យចេញទៅ អាល់គីតាប កាលស្តេចទតជ្រាបដំណឹងនេះ គាត់ក៏ចាត់លោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលមានសុទ្ធតែទាហានដ៏ខ្លាំងពូកែ ឲ្យចេញទៅតទល់ជាមួយពួកគេ។ |
ព្រះបាទដាវីឌមានរាជឱង្ការថា៖ «អ្នកណាដែលវាយពួកយេប៊ូសមុនគេ អ្នកនោះនឹងបានធ្វើជាអ្នកដឹកនាំ និងជាមេទ័ពធំ»។ ដូច្នេះ យ៉ូអាប់ ជាកូនសេរូយ៉ា បានឡើងទៅមុនគេ ហើយបានតែងតាំងធ្វើជាមេទ័ព។
គេជួលបានរទេះបីម៉ឺនពីរពាន់ ព្រមទាំងស្តេចស្រុកម្អាកា និងបណ្ដាប្រជារាស្ត្ររបស់ទ្រង់ផង ពួកទាំងនោះក៏មកបោះទ័ពនៅមុខក្រុងមេឌីបា ឯពួកកូនចៅអាំម៉ូនក៏ចេញពីទីក្រុងទាំងប៉ុន្មានមកច្បាំង។
ពួកកូនចៅអាំម៉ូនក៏ចេញមកត្រៀមពលទ័ពនៅត្រង់មាត់ទ្វារក្រុង ដើម្បីច្បាំង ហើយពួកស្តេចដែលមកជួយ គេក៏នៅវាលដោយខ្លួន។