ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ កូនសេរូយ៉ា លោកជាមេលើអ្នកទាំងសាមសិប ព្រោះលោកបានពួយលំពែងសម្លាប់មនុស្សបីរយនាក់ ហើយល្បីឈ្មោះក្នុងពួកបីនាក់នោះ។
លោកអប៊ីសាយជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីរូប។ លោកបានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ លោកមានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីរូប។
ឯអ័ប៊ីសាយ ប្អូនយ៉ូអាប់ ជាកូនសេរូយ៉ា លោកជាមេលើអ្នកទាំង៣នាក់នោះ ពីព្រោះលោកបានពួយលំពែងសំឡាប់មនុស្ស៣០០នាក់ ហើយមានល្បីឈ្មោះក្នុងពួក៣នាក់នោះ
លោកអប៊ីសាយ ជាប្អូនរបស់លោកយ៉ូអាប់ និងជាប្រមុខលើមេទ័ពបីនាក់។ គាត់បានប្រើលំពែងសម្លាប់ខ្មាំងសត្រូវអស់បីរយនាក់។ គាត់មានឈ្មោះល្បីជាងគេ ក្នុងចំណោមមេទ័ពទាំងបីនាក់។
ព្រះបាទដាវីឌបានចែកពលទ័ពជាបីកង មួយកងនៅក្រោមអំណាចយ៉ូអាប់ មួយទៀតនៅក្រោមអំណាចអ័ប៊ីសាយ ជាប្អូនយ៉ូអាប់ កូនសេរូយ៉ា ហើយមួយទៀត នៅក្រោមអំណាចអ៊ីតតាយ ជាពួកកាថ ស្ដេចមានរាជឱង្ការទៅគេថា៖ «យើងក៏នឹងចេញទៅជាមួយអ្នករាល់គ្នាដែរ»។
កូនប្រុសទាំងបីនាក់របស់អ្នកស្រីសេរូយ៉ា គឺយ៉ូអាប់ អ័ប៊ីសាយ និងអេសាអែល ក៏នៅទីនោះដែរ។ រីឯអេសាអែលមានជើងលឿនណាស់ ដូចជាប្រើសព្រៃ។
ពេលនោះ ព្រះបាទដាវីឌមានរាជឱង្ការទៅអ័ប៊ីសាយថា៖ «ឥឡូវនេះ សេបាជាកូនប៊ីគ្រី ធ្វើដាក់យើងលើសជាងអាប់សាឡុមទៅទៀត ដូច្នេះ ចូរអ្នកនាំយកពួកពលរបស់ចៅហ្វាយរបស់អ្នក ទៅដេញតាមវា ក្រែងវាបានទីក្រុងមានកំផែងណាមួយ ហើយគេចពីយើងបាត់ទៅ»។
តែអ័ប៊ីសាយកូនសេរូយ៉ា បានមកការពារជំនួស ក៏កាប់សម្លាប់សាសន៍ភីលីស្ទីននោះទៅ ដូច្នេះ ពួកទ័ពរបស់ព្រះបាទដាវីឌបានស្បថនឹងទ្រង់ថា៖ «ទ្រង់មិនត្រូវចេញទៅជាមួយយើងខ្ញុំ ក្នុងទីចម្បាំងទៀតឡើយ ក្រែងរលត់ពន្លឺនៃសាសន៍អ៊ីស្រាអែលទៅ»។
គឺយ៉ាងនោះ ដែលយ៉ូអាប់ និងអ័ប៊ីសាយជាប្អូនលោក បានសម្លាប់អ័ប៊ីនើរទៅ ដោយព្រោះសម្លាប់អេសាអែលជាប្អូន នៅក្នុងចម្បាំងត្រង់គីបៀន។
ដោយមានព្រះបន្ទូលថា៖ «ឱព្រះយេហូវ៉ាអើយ សូមឃាត់ទូលបង្គំ កុំឲ្យទូលបង្គំធ្វើឡើយ តើគួរឲ្យទូលបង្គំផឹកឈាមរបស់មនុស្ស ដែលទៅទាំងប្រថុយជីវិតដូច្នេះឬ?» ហេតុនោះហើយបានជាទ្រង់មិនព្រមសោយទឹកនោះ។ នេះហើយជាស្នាដៃរបស់អ្នកខ្លាំងពូកែទាំងបីនាក់បានធ្វើ។
លោកមានកេរ្តិ៍ឈ្មោះជាងគេ ក្នុងចំណោមអ្នកទាំងសាមសិប ហើយបានក្លាយជាមេបញ្ជាការលើពួកគេ តែលោកមិនស្មើនឹងអ្នកទាំងបីនោះឡើយ។
ឯបងប្អូនស្រីរបស់អ្នកទាំងនោះ គឺសេរូយ៉ា និងអ័ប៊ីកែល។ ឯកូនរបស់នាងសេរូយ៉ា គឺអ័ប៊ីសាយ យ៉ូអាប់ និងអេសាអែល ទាំងអស់មានបីនាក់។
ដាវីឌសួរទៅអ័ហ៊ីម៉ាលេក ជាសាសន៍ហេត និងអ័ប៊ីសាយប្អូនយ៉ូអាប់ ជាកូនសេរូយ៉ាថា៖ «តើអ្នកណានឹងចុះទៅកន្លែងស្តេចសូលក្នុងទីបោះទ័ពជាមួយខ្ញុំ?» អ័ប៊ីសាយឆ្លើយថា៖ «ខ្ញុំនឹងចុះទៅជាមួយលោក»។