ប៉ុន្តែ ពេលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើចំពោះស្ដេចសូល
១ របាក្សត្រ 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិររបស់ទ្រង់ព្យួរនៅក្នុងព្រះវិហារនៃព្រះដាកុន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ពួកគេយកគ្រឿងសស្ត្រាវុធរបស់ព្រះបាទសូលទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកព្រះសិរសារបស់ស្ដេចទៅព្យួរនៅក្នុងវិហារព្រះដាកុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេដាក់គ្រឿងសស្ត្រាវុធរបស់ទ្រង់ នៅក្នុងវិហាររបស់គេ ហើយបោះព្រះសិរទ្រង់ភ្ជាប់ ក្នុងព្រះវិហារនៃព្រះដាកុន អាល់គីតាប បន្ទាប់មកពួកគេយកគ្រឿងសស្ត្រាវុធរបស់ស្តេចសូល ទៅតម្កល់ទុកក្នុងវិហារនៃព្រះរបស់គេ ហើយយកក្បាលរបស់ស្តេច ទៅព្យួរនៅក្នុងវិហារព្រះដាកុន។ |
ប៉ុន្តែ ពេលពួកក្រុងយ៉ាបេស-កាឡាតបានឮពីគ្រប់ទាំងការដែលពួកភីលីស្ទីនបានធ្វើចំពោះស្ដេចសូល
ពួកគេដោះគ្រឿងពីទ្រង់ ព្រមទាំងកាត់យកព្រះសិរ និងគ្រឿងសស្ត្រាវុធ ហើយចាត់គេឲ្យនាំដំណឹងទៅស្រុកភីលីស្ទីន ប្រាប់ដល់ទាំងរូបព្រះគេ និងពួកបណ្ដាជនផង
ពួកគេយកគ្រឿងសស្ត្រាវុធនោះ ទៅតម្កល់ទុកក្នុងវិហារនៃព្រះអាសថារ៉ូត ឯសពរបស់ស្ដេចចងភ្ជាប់នឹងកំផែងក្រុងបេត-សាន។