ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានភោគផលទៀតដែរ ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែ ត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូល ដែលមិនបានចាក់ប្រេងតាំង តទៅទៀតឡើយ។
១ របាក្សត្រ 10:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកភីលីស្ទីនច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែលក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនទៅ គេដួលស្លាប់នៅលើភ្នំគីលបោ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រាអែល ធ្វើឲ្យពលទាហានអ៊ីស្រាអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រាអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯពួកភីលីស្ទីន គេច្បាំងនឹងពួកអ៊ីស្រាអែល ហើយពួកខាងអ៊ីស្រាអែល ក៏បាក់ទ័ពរត់ពីមុខពួកភីលីស្ទីនចេញ គេដួលស្លាប់នៅលើភ្នំគីលបោ អាល់គីតាប កងទ័ពភីលីស្ទីនបានវាយប្រហារកងទ័ពអ៊ីស្រអែល ធ្វើឲ្យពលទាហានអ៊ីស្រអែលបាក់ទ័ពនៅមុខពួកភីលីស្ទីន។ ទាហានអ៊ីស្រអែលជាច្រើនបានស្លាប់នៅលើភ្នំគីលបោ។ |
ឱភ្នំគីលបោអើយ កុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់មកលើឯងឡើយ ក៏កុំឲ្យមានភោគផលទៀតដែរ ដ្បិតនៅទីនោះ ខែលរបស់ពួកខ្លាំងពូកែ ត្រូវគេបន្ទាបបន្ថោក គឺខែលរបស់ស្តេចសូល ដែលមិនបានចាក់ប្រេងតាំង តទៅទៀតឡើយ។
យុវជននោះជម្រាបថា៖ «ហេតុការណ៍នោះកើតឡើង ពេលខ្ញុំកំពុងនៅលើភ្នំគីលបោ បានឃើញស្ដេចសូលច្រត់លើលំពែងរបស់ទ្រង់ ឯពលរទេះ និងពលសេះរបស់គេក៏តាមទ្រង់យ៉ាងប្រកិត។
ពេលនោះ ព្រះបាទដាវីឌយាងទៅយកអដ្ឋិរបស់ស្តេចសូល និងយ៉ូណាថានបុត្ររបស់ទ្រង់ ពីពួកយ៉ាបេស-កាឡាត ដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសម្លាប់ទ្រង់នៅភ្នំគីលបោ។
ដល់ស្អែកឡើង ពេលពួកភីលីស្ទីនបានទៅដោះអស់ទាំងរបស់ពីខ្មោចទាំងនោះ ក៏ឃើញសពសូល និងបុត្រារបស់ទ្រង់ទាំងបី ដែលបានដួលសុគត នៅលើភ្នំគីលបោ។
អ័សេលមានកូនប្រុសប្រាំមួយនាក់ ឈ្មោះរបស់គេ គឺអាសរីកាម បូករូវ អ៊ីសម៉ាអែល ស្អារា អូបាឌា និងហាណាន អ្នកទាំងនេះសុទ្ធតែជាកូនចៅរបស់អ័សេល។
នៅគ្រានោះ ពួកភីលីស្ទីនបានប្រមូលពលទ័ពមក ដើម្បីច្បាំងនឹងសាសន៍អ៊ីស្រាអែល ហើយព្រះបាទអ័គីសមានរាជឱង្ការទៅដាវីឌថា៖ «អ្នកដឹងហើយថា អ្នក និងពួកពលរបស់អ្នកត្រូវចេញទៅក្នុងកងទ័ពជាមួយយើង»។
ពួកភីលីស្ទីនបានប្រមូលគ្នាមកបោះទ័ពនៅត្រង់ស៊ូណែម ហើយស្ដេចសូលក៏ប្រមូលពួកអ៊ីស្រាអែលទាំងអស់ ទៅបោះទ័ពនៅត្រង់គីលបោដែរ។