ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 9:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មាន​រាជ‌ឱង្ការ​ថា៖ «ប្អូន​អើយ តើ​ទី​ក្រុង​ប្រភេទ​ណា​ដែល​ឲ្យ​មក​ខ្ញុំ​នេះ?» រួច​ទ្រង់​ហៅ​ទី​ក្រុង​ទាំង​នោះ​ថា ស្រុក​កាបួល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ហ៊ីរ៉ាម​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ប្រទាន​ក្រុង​បែប​នេះ​ឲ្យ​ទូលបង្គំ!»។ ព្រះ‌បាទ​ហ៊ីរ៉ាម​ហៅ​ក្រុង​ទាំង​នោះ​ថា «កាបួល» ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មាន​បន្ទូល​ថា ប្អូន​អើយ តើ​ទី​ក្រុង​យ៉ាង​ណា​ដែល​បាន​ឲ្យ​មក​ខ្ញុំ​នេះ រួច​ទ្រង់​ហៅ​ទី​ក្រុង​ទាំង​នោះ​ថា ស្រុក​កាបួល ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក

អាល់គីតាប

ស្តេច​ហ៊ីរ៉ាម​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​ស្តេច ជា​ឈ្មោះ​ដែល​មាន​រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 9:13
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ពេល​ហ៊ីរ៉ាម​ចេញ​ពី​ក្រុង​ទីរ៉ុស ទៅ​មើល​ទី​ក្រុង​ទាំង​ប៉ុន្មាន​ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ប្រទាន​នោះ ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ក្រុង​ទាំង​នោះ​ទេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​បី​របស់​ក្រុង​ទីរ៉ុស អើ ដោយ​ព្រោះ​បួន​ផង យើង​នឹង​មិន​ព្រម​លើក​លែង​ទោស​គេ​ឡើយ ព្រោះ​គេ​បាន​ប្រគល់​ពួក​ឈ្លើយ​ទាំង​អស់ ដល់​សាសន៍​អេដុម ហើយ​មិន​បាន​នឹក​ចាំ​សេចក្ដី​សញ្ញា ជា​បង‌ប្អូន​នឹង​គ្នា​សោះ។


រួច​បត់​ទៅ​ទិស​ខាង​កើត ទៅ​ដល់​បេត-ដាកុន ហើយ​ជាប់​នឹង​សាប់‌យូឡូន និង​ជ្រលង​ភ្នំ​យីបថា-អែល រួច​បន្ត​ទៅ​ខាង​ជើង ដល់​បេត-អេមែក និង​ណេអែល ហើយ​បន្ត​ទៅ​ខាង​ជើង រហូត​ដល់ក្រុង​កាបួល