នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុក ដែលព្រះអង្គបានប្រទានមកបុព្វបុរសគេវិញ។
១ ពង្សាវតារក្សត្រ 8:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើកាលណាសាសន៍អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងព្រះអង្គ នោះបើគេត្រឡប់មកឯព្រះអង្គវិញ ព្រមទាំងគោរពដល់ព្រះនាមព្រះអង្គ ហើយអធិស្ឋានទូលអង្វរដល់ព្រះអង្គក្នុងព្រះវិហារនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាអ៊ីស្រាអែលជាប្រជារាស្ត្ររបស់ព្រះអង្គប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកព្រះអង្គ និងសរសើរតម្កើងព្រះនាមព្រះអង្គ ព្រមទាំងអធិស្ឋាន និងទូលអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើកាលណាសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ទ្រង់ ត្រូវចាញ់នៅមុខពួកខ្មាំងសត្រូវ ដោយព្រោះគេបានធ្វើបាបនឹងទ្រង់ នោះបើគេត្រឡប់មកឯទ្រង់វិញ ព្រមទាំងគោរពដល់ព្រះនាមទ្រង់ ហើយអធិស្ឋានទូលអង្វរដល់ទ្រង់ក្នុងព្រះវិហារនេះ អាល់គីតាប កាលណាអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ប្រព្រឹត្តអំពើបាប ទាស់នឹងបំណងរបស់ទ្រង់ ហើយបរាជ័យនៅចំពោះមុខខ្មាំងសត្រូវ ប្រសិនបើពួកគេវិលមករកទ្រង់ និងសរសើរតម្កើងនាមទ្រង់ ព្រមទាំងទូរអា និងអង្វរទ្រង់ក្នុងដំណាក់នេះ |
នោះសូមទ្រង់ប្រោសស្តាប់ពីលើស្ថានសួគ៌ ហើយអត់ទោសចំពោះអំពើបាបរបស់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គផង រួចសូមនាំគេត្រឡប់មកនៅក្នុងស្រុក ដែលព្រះអង្គបានប្រទានមកបុព្វបុរសគេវិញ។
នោះបើគេនឹកចាំនៅក្នុងស្រុកដែលបានដឹកនាំទៅជាឈ្លើយនោះ ហើយបែរត្រឡប់ចិត្តមកវិញ ព្រមទាំងទូលអង្វរដល់ព្រះអង្គ នៅក្នុងស្រុករបស់ពួកសាសន៍ដែលដឹកនាំគេទៅជាឈ្លើយនោះ ដោយពាក្យថា យើងខ្ញុំបានធ្វើបាបហើយ ក៏បានប្រព្រឹត្តក្រវិចក្រវៀន ហើយធ្វើការអាក្រក់ផង
ប្រសិនបើគេវិលត្រឡប់មករកព្រះអង្គដោយអស់ពីចិត្ត អស់ពីព្រលឹង នៅក្នុងស្រុករបស់ខ្មាំងសត្រូវ ដែលបាននាំគេទៅជាឈ្លើយនោះ ហើយក៏អធិស្ឋានដល់ទ្រង់ ទាំងបែរមកឯស្រុកនេះ ដែលព្រះអង្គបានប្រទានឲ្យបុព្វបុរសគេ គឺជាទីក្រុង ដែលព្រះអង្គបានរើសតាំង និងព្រះវិហារដែលទូលបង្គំបានស្អាងថ្វាយព្រះនាមរបស់ព្រះអង្គ
ព្រះអង្គបានធ្វើឲ្យយើងខ្ញុំដកថយពីសត្រូវ ហើយអស់អ្នកដែលស្អប់យើងខ្ញុំ គេរឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ។
សូមព្រះអង្គពិចារណាពីលើស្ថានសួគ៌ ហើយទតមើល ពីទីលំនៅបរិសុទ្ធ និងសិរីល្អរបស់ព្រះអង្គ តើសេចក្ដីខ្មីឃ្មាត និងឫទ្ធានុភាពរបស់ព្រះអង្គនៅឯណា? សេចក្ដីស្រឡាញ់ក្នុងព្រះហឫទ័យ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ នោះបានលាក់បាំងពីទូលបង្គំហើយ។
ប្រហែលជាគេនឹងទូលអង្វរដល់ព្រះយេហូវ៉ា ហើយវិលមកពីផ្លូវអាក្រក់របស់គេរៀងខ្លួនទេដឹង ដ្បិតសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅ ដែលព្រះយេហូវ៉ាបានពោលទាស់នឹងសាសន៍នេះ នោះធ្ងន់ក្រៃលែង។
យើងនឹងតាំងមុខទាស់នឹងអ្នករាល់គ្នា នោះអ្នកនឹងចាញ់ពួកខ្មាំងសត្រូវ អស់អ្នកដែលស្អប់អ្នក គេនឹងត្រួតត្រាលើអ្នក ហើយអ្នកនឹងរត់ទៅដោយឥតមានអ្នកណាដេញតាមផង។
យើងនឹងនាំឲ្យមានដាវជាការសងសឹកនៃសេចក្ដីសញ្ញាមកលើអ្នក នោះអ្នករាល់គ្នានឹងមូលគ្នា នៅក្នុងក្រុងរបស់អ្នកទាំងប៉ុន្មាន ហើយយើងនឹងឲ្យជំងឺអាសន្នរោគកើតឡើងនៅកណ្ដាលអ្នករាល់គ្នាទៀត រួចអ្នកនឹងត្រូវបញ្ជូនទៅក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវ។
ពេលព្រះទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ ព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលព្រះអង្គបានគំរាមថា នឹងធ្វើដល់គេ ហើយព្រះអង្គលែងធ្វើទៅ។
ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកបាក់ទ័ពនៅមុខខ្មាំងសត្រូវ អ្នកនឹងចេញទៅទាស់នឹងគេតាមផ្លូវមួយ តែនឹងរត់នៅមុខគេតាមផ្លូវប្រាំពីរ ហើយនគរទាំងប៉ុន្មាននៅលើផែនដីនឹងមានសេចក្ដីរន្ធត់ ដោយឮដំណឹងនេះ។
នោះអ្នកត្រូវបម្រើខ្មាំងសត្រូវ ដែលព្រះយេហូវ៉ានឹងចាត់ឲ្យមកទាស់នឹងអ្នក គឺអ្នកនឹងបម្រើគេទាំងស្រេកឃ្លាន ទាំងអាក្រាត ហើយខ្វះខាតអ្វីៗទាំងអស់។ ព្រះអង្គនឹងបំពាក់នឹមដែកលើកអ្នក រហូតទាល់តែអ្នកវិនាស។
ឱព្រះអម្ចាស់អើយ តើឲ្យទូលបង្គំនិយាយដូចម្តេច កាលដែលអ៊ីស្រាអែលបាក់ទ័ពនៅមុខខ្មាំងសត្រូវដូច្នេះ!