តែព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះយើង នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
១ ពង្សាវតារក្សត្រ 8:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯបំណងព្រះហឫទ័យនៃដាវីឌជាបិតាយើង ទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯបំណងព្រះទ័យនៃដាវីឌជាបិតាយើង នោះទ្រង់ចង់ស្អាងព្រះវិហារ ថ្វាយព្រះនាមព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលទៅហើយ អាល់គីតាប ស្តេចទត ជាបិតារបស់ខ្ញុំ មានបំណងសង់ដំណាក់មួយជូនអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល។ |
តែព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទដាវីឌ ជាបិតារបស់យើងថា "ដែលឯងមានចិត្តចង់ស្អាងវិហារសម្រាប់ឈ្មោះយើង នោះបានល្អហើយ ដោយឯងមានបំណងចិត្តដូច្នោះ
ព្រះបាទដាវីឌមានរាជឱង្ការទៅសាឡូម៉ូនថា៖ «កូនអើយ ក្នុងចិត្តយើងមានគំនិតចង់ស្អាងព្រះវិហារថ្វាយដល់ព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងហើយ
រួចព្រះបាទដាវីឌក្រោកឈរឡើង មានរាជឱង្ការថា៖ «ឱបងប្អូន ជាប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ ឯយើងបានមានបំណង ចង់ស្អាងព្រះវិហារ សម្រាប់ឲ្យហិបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ាបានសម្រាកនៅ ហើយទុកជាទីកំណល់កល់ព្រះបាទរបស់ព្រះនៃយើងរាល់គ្នា យើងក៏បានត្រៀមទុកសម្រាប់ការស្អាងនោះដែរ
រហូតទាល់តែទូលបង្គំរកបានទីកន្លែងមួយ ថ្វាយព្រះយេហូវ៉ា គឺជាព្រះពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុប»។