ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 7:49 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ជើង​ចង្កៀង​មាស​សុទ្ធ​ទាំង​ប៉ុន្មាន ប្រាំ​ខាង​ស្តាំ ប្រាំ​ខាង​ឆ្វេង នៅ​មុខ​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ផ្កា ចង្កៀង និង​ឃ្នាប​ប្រឆេះ​ធ្វើ​ពី​មាស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ​ដាក់​នៅ​មុខ​ទីសក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្ដាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ជើង​ចង្កៀង​មាស​សុទ្ធ​ទាំង​ប៉ុន្មាន ៥​ខាង​ស្តាំ ៥​ខាង​ឆ្វេង នៅ​មុខ​ទី​បរិសុទ្ធ​បំផុត ព្រម​ទាំង​ផ្កា ចង្កៀង នឹង​ឃ្នាប​ប្រឆេះ​ធ្វើ​ពី​មាស

សូមមើលជំពូក

អាល់គីតាប

ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ ដាក់​នៅ​មុខ​ទី‌សក្ការៈ ជើង​ចង្កៀង​ប្រាំ​នៅ​ខាង​ស្តាំ ប្រាំ​នៅ​ខាង​ឆ្វេង។ ផ្នែក​ដាក់​ប្រេង តួ​ចង្កៀង និង​ឃ្នាប​ប្រឆេះ ក៏​ធ្វើ​អំពី​មាស​ដែរ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 7:49
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ជើង​ចង្កៀង និង​តួ​ចង្កៀង​ពី​មាស​សុទ្ធ សម្រាប់​ដុត​តាម​ច្បាប់ នៅ​មុខ​ទី​ទូល​សួរ​ដល់​ព្រះ


ទ្រង់​ធ្វើ​ជើង​ចង្កៀង​ដប់​ពី​មាស តាម​ច្បាប់​នៃ​ជើង​ចង្កៀង​ទាំង​នោះ ក៏​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ ប្រាំ​ខាង​ស្តាំ ហើយ​ប្រាំ​ខាង​ឆ្វេង។


ត្រូវ​ធ្វើ​តុ​មួយ​ពី​ឈើ​នាង‌នួន បណ្តោយ​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ ហើយ​កម្ពស់​មួយ​ហត្ថ​កន្លះ។


ជើង​ចង្កៀង​ធ្វើ​ពី​មាស​សុទ្ធ ចង្កៀង គឺ​ចង្កៀង​សម្រាប់​ដាក់​លើ​ជើង​នោះ និង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន​របស់​ចង្កៀង ព្រម​ទាំង​ប្រេង​សម្រាប់​ចង្កៀង


ផើង ជើង​ក្រាន ចាន​គោម កន្ថោរ ជើង​ចង្កៀង កូន​ចាន និង​ពែង ដែល​ធ្វើ​ពី​មាស ហើយធ្វើ​ពី​ប្រាក់ មេ‌ទ័ព​ធំ​ក៏​យក​ទៅ​ទាំង​អស់។


គេ​ត្រូវ​យក​សំពត់​ពណ៌​ផ្ទៃ​មេឃ គ្រប​ពី​លើ​ជើង​សម្រាប់​ដាក់​ចង្កៀង​បំភ្លឺ ព្រម​ទាំង​ចង្កៀង ឃ្នាប​ប្រឆេះ ថាស​ដាក់​កម្ទេច និង​ដប​ទាំង​ប៉ុន្មាន​សម្រាប់​ដាក់​ប្រេង​ដុត​ចង្កៀង​នោះ


ឯ​អាថ៌‌កំបាំង​អំពី​ផ្កាយ​ទាំង​ប្រាំពីរ ដែល​អ្នក​បាន​ឃើញ​នៅ​ដៃ​ស្តាំ​យើង និង​អំពី​ជើង​ចង្កៀង​មាស​ទាំង​ប្រាំពីរ គឺ​ដូច្នេះ ផ្កាយ​ទាំង​ប្រាំពីរ​នោះ ជា​ពួក​ទេវតា​របស់​ក្រុម​ជំនុំ​ទាំង​ប្រាំ​ពីរ ហើយ​ជើង​ចង្កៀង​ទាំង​ពីរ ជា​ក្រុម​ជំនុំ​ទាំង​ប្រាំពីរ​នោះ​ឯង»។