ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 7:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្តេច​បាន​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្ដាល​ភូមិ​ស៊ូកូថ និង​សារ‌ថាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌រាជា​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ស្តេច​ទ្រង់​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្តាល​ភូមិ​សិកូតនឹង​សារ‌ថាន

សូមមើលជំពូក

អាល់គីតាប

ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់​ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 7:46
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ លោក​យ៉ាកុប​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ស៊ូកូថ រួច​លោក​សង់​ផ្ទះ​មួយ​សម្រាប់​ខ្លួន និងធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូថ ។


ប្អាណា​ជា​កូន​អ័ហ៊ី‌លូឌ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន​រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម។


ស្ដេច​បាន​សិត​ធ្វើ​ទាំង​អស់ នៅ​ក្នុង​ពុម្ព​ដី​ឥដ្ឋ​ត្រង់​វាល​ទន្លេ​យ័រដាន់ ចន្លោះ​រវាង​ភូមិស៊ូកូថ និង​សារ‌ថាន។


ឯ​នៅ​ក្នុង​ជ្រលង​ភ្នំ មាន​ក្រុង​បេត-ហា‌រ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ូកូថ និង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេ‌សារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត។


នោះ​ស្រាប់​តែ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មកក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ចម្ងាយ ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ចំណែក​ឯ​ទឹក​ដែល​ហូរ​ចុះ​ទៅ​សមុទ្រអារ៉ាបា គឺ​សមុទ្រ​អំបិល ក៏​ហូរ​រីង​អស់​ទៅ។ ពេល​នោះ ប្រជា‌ជន​ក៏​នាំ​គ្នា​ឆ្លងនៅ​ទល់​មុខ​ក្រុង​យេរីខូរ។