Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 7:46 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 ស្តេច​ទ្រង់​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្តាល​ភូមិ​សិកូតនឹង​សារ‌ថាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ស្តេច​បាន​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្ដាល​ភូមិ​ស៊ូកូថ និង​សារ‌ថាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ព្រះ‌រាជា​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់ ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

46 ស៊ូឡៃ‌ម៉ាន​ឲ្យ​គេ​សិត​គ្រឿង​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ នៅ​វាល​ទំនាប​ទន្លេ​យ័រដាន់​ត្រង់​ចន្លោះ​សិកូត និង​សារ‌ថាន។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 7:46
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យ៉ាកុប​គាត់​ក៏​ដើរ​ដំណើរ​ទៅ​ដល់​ស៊ុកូត រួច​គាត់​ធ្វើ​ផ្ទះ​សំរាប់​ខ្លួន នឹង​ក្រោល​សំរាប់​ហ្វូង​សត្វ ហេតុ​នោះ​បាន​ជា​គាត់​ហៅ​កន្លែង​នោះ​ថា ស៊ុកូត។


ប្អាណា ជា​កូន​អ័ហ៊ី‌លូឌ​១ លោក​នោះ​ត្រួត​លើ​ស្រុក​ត្អាណាក ស្រុក​មេគី‌ដោ ហើយ​គ្រប់​ស្រុក​បេត-សៀន ដែល​នៅ​ជិត​សារ‌ថាន ខាង​ក្រោម​ក្រុង​យេស‌រាល ចាប់​តាំង​ពី​បេត-សៀន រហូត​ដល់​អេបិល-មហូឡា ខាង​នាយ​យ៉ុក‌មាម


ស្តេច​ទ្រង់​បាន​សិត​ធ្វើ​ទាំង​អស់ នៅ​ក្នុង​ពុម្ព​ដី​ឥដ្ឋ​ត្រង់​វាល​ទន្លេ​យ័រដាន់ កណ្តាល​ភូមិ​សិកូត នឹង​សារ‌ថាន


ឯ​នៅ​វាល​ច្រក​ភ្នំ នោះ​មាន​ក្រុង​បេត-ហារ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ុកូត នឹង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេសារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត


នោះ​ទឹក​ដែល​ហូរ​ចុះ​ពី​លើ​មក ក៏​ឈប់​នៅ​នឹង ឡើង​ជា​គំនរ​ពី​ទី​ចំងាយ​ត្រង់​ក្រុង​អាដាំ ដែល​នៅ​ជិត​សារ‌ថាន ហើយ​ផ្នែក​ទឹក​ដែល​ហូរ​ចុះ​ទៅ​ខាង​សមុទ្រ​ស្រុក​វាល គឺ​ជា​សមុទ្រ​អំបិល នោះ​ក៏​ហូរ​រីង​អស់​ទៅ រួច​ពួក​បណ្តាជន​គេ​ឆ្លង​ដំរង់​ចំ​ទៅ​ឯ​ក្រុង​យេរីខូរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម