ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
១ ពង្សាវតារក្សត្រ 7:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រោងមួយៗ នោះមានកង់លង្ហិនបួន និងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំងបួនជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កម្រងខាងៗទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសម្រាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រោងមួយៗ នោះមានកង់លង្ហិន៤ នឹងភ្លៅលង្ហិនដែរ ឯជើងកំណល់របស់គ្រោងទាំងនោះ មានប្រដាប់ទ្រដែលសិតភ្ជាប់ទាំង៤ជ្រុង ពីក្រោមចានក្លាំមានទាំងក្បាច់កំរងខាងៗទាំងអស់ អាល់គីតាប រទេះនីមួយៗមានកង់បួនធ្វើពីលង្ហិន ហើយភ្ជាប់ទៅនឹងតួដោយភ្លៅធ្វើពីលង្ហិន។ នៅត្រង់មុមទាំងបួន មានជើងសម្រាប់ទ្រមុម ធ្វើពីលង្ហិន ភ្ជាប់ទៅនឹងតួរទេះ នៅខាងក្រោមក្បាច់រំយោល។ |
ឯបន្ទះទាំងប៉ុន្មានដែលនៅកណ្ដាលក្រប នោះមានឆ្លាក់ជារូបសិង្ហ គោ និងចេរូប៊ីម ឯនៅខាងលើក្របនោះ មានជើងកំណល់ ហើយក្រោមរូបសិង្ហ និងគោនោះ មានក្បាច់រំយោល
ខាងក្នុងគ្រោងនោះ មានកំណល់បែបដូចជាជើងតាំងកម្ពស់មួយហត្ថ រាងមូលមួយហត្ថកន្លះ មានក្បាច់ចម្លាក់ផង តែបន្ទះទាំងប៉ុន្មាន ត្រូវជាបួនជ្រុងវិញ មិនមែនមូលទេ។
នៅត្រង់ជ្រុងទាំងបួនរបស់គ្រោងទាំងនោះ មានកំណល់ដែលសិតជាប់ជាមួយតួគ្រោងនោះឯង។
ខ្ញុំមើលឃើញមានកង់បួននៅខាងចេរូប៊ីន គឺកង់មួយខាងចេរូប៊ីនមួយ ហើយកង់មួយខាងចេរូប៊ីនមួយទៀត កង់ទាំងនោះមើលទៅដូចជាត្បូងបេរីល។
ក៏ឮសូរសន្ធឹកនៃស្លាបរបស់សត្វមានជីវិតទាំងនោះដែលប៉ះគ្នា និងសូររបស់កងទាំងនោះដែលអមទៅ គឺជាសូរអឺងអាប់យ៉ាងខ្លាំង។