ឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទដោយឈើតាត្រៅ ឥតឃើញថ្មឡើយ។
១ ពង្សាវតារក្សត្រ 7:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តួសមុទ្រនោះមានកម្រាស់មួយទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹកពីរពាន់អម្រែក ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អាងនេះមានកម្រាស់មួយទះ មាត់របស់វារីកចេញដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរពាន់អម្រែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តួសមុទ្រនោះមានកំរាស់១ទះ មានគែមដូចជាមាត់ពែង ហើយរាងដូចផ្កាច័ន្ធូ ក៏មានចំណុះបានទឹក២ពាន់អម្រែក។ អាល់គីតាប អាងនេះមានកំរាស់មួយទះ មាត់របស់វារីកចេញដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះប្រមាណពីរពាន់អំរែក។ |
ឈើតាត្រៅដែលស្រោបខាងក្នុងព្រះវិហារ ឆ្លាក់ជាផ្កាក្រពុំ និងផ្ការីក គ្រប់ទាំងអស់បានបិទដោយឈើតាត្រៅ ឥតឃើញថ្មឡើយ។
ទ្វារទាំងពីរនោះធ្វើពីឈើអូលីវ ហើយទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ ហើយនឹងផ្ការីកដែរ រួចស្រោបដោយមាសទាំងអស់ គឺស្រោបមាសទាំងចេរូប៊ីម និងដើមលម៉ើផង។
ទ្រង់ក៏ឆ្លាក់ជារូបចេរូប៊ីម ជាដើមលម៉ើ និងផ្ការីក ហើយស្រោបមាសទ្វារទាំងនោះ ព្រមទាំងចម្លាក់ផង។
ក៏ដាក់លើរូបគោដប់ពីរ ដែលមានបីបែរទៅខាងជើង បីបែរទៅខាងលិច បីបែរទៅខាងត្បូង ហើយបីបែរទៅខាងកើត សមុទ្រនោះបានដាក់តម្កល់លើខ្នងគោ ហើយគូថរបស់គោទាំងនោះ បែរទៅខាងក្នុងទាំងអស់។
គាត់ក៏ធ្វើបានក្លាំលង្ហិនដប់ ចាននីមួយៗចំណុះទឹកសែសិបអម្រែក មានទំហំបួនហត្ថ ហើយគ្រប់គ្រោងទាំងដប់ នោះមានចានក្លាំមួយៗ
សមុទ្រនោះមានកម្រាស់មួយទះ ហើយគែមធ្វើដូចជាមាត់ពែង រាងដូចជាផ្កាច័ន្ធូចំណុះបានទឹកបីពាន់បាថ ។
នៅត្រង់សសរនីមួយៗ មានកម្ពស់ដប់ប្រាំបីហត្ថ ហើយវាស់ជុំវិញត្រូវជាដប់ពីរហត្ថ មានកម្រាស់បួនធ្នាប់ មានប្រហោងក្នុង។
ឯអេផា និងបាថ នោះត្រូវមានចំណុះស្មើគ្នា ដើម្បីឲ្យបាថមួយនោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរ ហើយឲ្យអេផានោះ ត្រូវជាមួយភាគក្នុងដប់ ក្នុងមួយហូមើរដូចគ្នា រង្វាល់នោះរាប់តាមហូរមើរ។
ឯកំណត់ប្រេងដែលត្រូវថ្វាយ វាល់ជាបាថ គឺមួយបាថពីគ័រនីមួយៗ ត្រូវថ្វាយមួយភាគក្នុងដប់ (ឯគ័រស្មើនឹងហូមើរ គឺត្រូវជាដប់បាថ)។