១ ពង្សាវតារក្សត្រ 7:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានក្បាលនៅលើសសរទាំងពីរនោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹមពីររយ រៀបជាពីរជួរនៅព័ទ្ធជុំវិញសសរទាំងពីរនោះដូចគ្នា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតម្រៀបគ្នាជាជួរដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានក្បាលនៅលើសសរទាំង២នោះដែរ ជាប់ពីគែមត្រង់ក្បាច់ក្រឡាអួន ហើយមានផ្លែទទឹម២០០ រៀបជា២ជួរនៅព័ទ្ធជុំវិញសសរទាំង២នោះដូចគ្នា អាល់គីតាប នៅផ្នែកខាងលើក្បាលសសរទីមួយ មានក្បាច់ផ្លែទទឹមចំនួនពីររយត្រង់គែមក្បាច់ក្រឡាអួន ហើយនៅលើក្បាលសសរទីពីរ មានក្បាច់ផ្លែទទឹមពីររយទៀតតំរៀបគ្នាជាជួរដែរ។ |
ហើយផ្លែទទឹមទាំងបួនរយ សម្រាប់ក្បាច់ក្រឡាអួននោះ គឺផ្លែទទឹមពីរជួរសម្រាប់ក្បាច់ក្រឡាអួនមួយៗ ដើម្បីនឹងបាំងទីភ្ជាប់តួក្បាលសសរទាំងពីរនោះ
សសរមួយកម្ពស់ដប់ប្រាំបីហត្ថ ហើយក្បាលសសរលង្ហិន នៅពីលើនោះក៏កម្ពស់បីហត្ថទៀត មានទាំងក្បាច់ក្រឡាអួន និងផ្លែទទឹមនៅជុំវិញ ធ្វើសុទ្ធតែពីលង្ហិន ឯសសរទីពីរក៏ដូចគ្នា មានទាំងក្បាច់ក្រឡាអួនដែរ។
ទ្រង់បានធ្វើក្បាច់ច្រវាក់ដូចច្រវាក់នៅក្នុងទីបរិសុទ្ធបំផុត ដាក់ភ្ជាប់នៅក្បាលសសររួចធ្វើរូបផ្លែទទឹមមួយរយ ដាប់ភ្ជាប់នឹងច្រវាក់។
និងផ្លែទទឹមបួនរយសម្រាប់ក្បាច់ក្រឡាអួនទាំងពីរ គឺជាផ្លែទទឹមពីរជួរក្នុងក្បាច់ក្រឡាអួនមួយ សម្រាប់បាំងតួក្បាលសសរ ដែលនៅពីលើនោះ។
នៅត្រង់សសរនីមួយៗ មានកម្ពស់ដប់ប្រាំបីហត្ថ ហើយវាស់ជុំវិញត្រូវជាដប់ពីរហត្ថ មានកម្រាស់បួនធ្នាប់ មានប្រហោងក្នុង។