Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 3:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ទ្រង់​បាន​ធ្វើ​ក្បាច់​ច្រវាក់​ដូច​ច្រវាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដាក់​ភ្ជាប់​នៅ​ក្បាល​សសរ​រួច​ធ្វើ​រូប​ផ្លែ​ទទឹម​មួយរយ ដាប់​ភ្ជាប់​នឹង​ច្រវាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ស្ដេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ច្រវាក់ ដូច​នៅ​ក្នុង​ទីសក្ការៈ ដាក់​ភ្ជាប់​ចុង​ខាង​លើ​សសរ​ដែរ។ បន្ទាប់​មក ស្ដេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ផ្លែ​ទទឹម​ចំនួន​មួយ​រយ ភ្ជាប់​ទៅ​នឹង​ក្បាច់​ច្រវាក់​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ក៏​ធ្វើ​ក្បាច់​ច្រវាក់​ដូច​ច្រវាក់​នៅ​ក្នុង​ទី​បរិសុទ្ធ​បំផុត ដាក់​ភ្ជាប់​នៅ​ក្បាល​សសរ រួច​ក៏​ធ្វើ​រូប​ផ្លែ​ទទឹម​១០០ ដាប់​ភ្ជាប់​នឹង​ច្រវាក់

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ស្តេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ច្រវាក់ ដូច​នៅ​ក្នុង​ទី‌សក្ការៈ ដាក់​ភ្ជាប់​ចុង​ខាង​លើ​សសរ​ដែរ។ បន្ទាប់​មក ស្តេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ផ្លែ​ទទឹម ចំនួន​មួយ​រយ ភ្ជាប់​ទៅ​នឹង​ក្បាច់​ច្រវាក់​ផង។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 3:16
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ ព្រះបាទ​សាឡូម៉ូន​បាន​ស្រោប​ប៉ែក​ខាង​ក្នុង​នៃ​ព្រះ‌វិហារ​ដោយ​មាស​សុទ្ធ ហើយ​ទ្រង់​សន្ធឹង​ច្រវាក់​មាស ខាំង​ពី​មុខ​ទី​បរិសុទ្ធ​បំផុត ដែល​បាន​ស្រោប​មាស​ដែរ។


មាន​ក្បាល​នៅ​លើ​សសរ​ទាំង​ពីរ​នោះ​ដែរ ជាប់​ពី​គែម​ត្រង់​ក្បាច់​ក្រឡា​អួន ហើយ​មាន​ផ្លែ​ទទឹម​ពីររយ រៀប​ជា​ពីរ​ជួរ​នៅ​ព័ទ្ធ​ជុំ‌វិញ​សសរ​ទាំង​ពីរ​នោះ​ដូច​គ្នា។


នៅ​ខាង​មុខ​ព្រះ‌ដំណាក់ ស្ដេច​ធ្វើ​សសរ​ពីរ មាន​កម្ពស់​សាមសិប​ប្រាំ​ហត្ថ ហើយ​ក្បាច់​ក្បាល ដែល​នៅ​លើ​កំពូល​សសរ​ទាំង​ពីរ​នោះ មាន​កម្ពស់​ប្រាំ​ហត្ថ។


ទ្រង់​លើក​បញ្ឈរ​សសរ​ទាំង​ពីរ ដាក់​នៅ​មុខ​ព្រះ‌វិហារ មួយ​ខាង​ស្តាំ មួយ​ខាង​ឆ្វេង ទ្រង់​ឲ្យ​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគិន ឯ​សសរ​ខាង​ឆ្វេង​ថា បូអូស។


គឺ​សសរ​ទាំង​ពីរ តួ​ក្បាល​សសរ​ទាំង​ពីរ ដែល​នៅ​លើ​កំពូល​សសរ​នោះ ព្រម​ទាំង​ក្បាច់​រាង​ក្រឡា​អួន សម្រាប់​បាំង​តួ​ក្បាល​សសរ ដែល​នៅ​លើ​កំពូល​នោះ


និង​ផ្លែ​ទទឹម​បួនរយ​សម្រាប់​ក្បាច់​ក្រឡា​អួន​ទាំង​ពីរ គឺ​ជា​ផ្លែ​ទទឹម​ពីរ​ជួរ​ក្នុង​ក្បាច់​ក្រឡា​អួន​មួយ សម្រាប់​បាំង​តួ​ក្បាល​សសរ ដែល​នៅ​ពី​លើ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម