១ ពង្សាវតារក្សត្រ 5:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនបានកេណ្ឌមនុស្សក្នុងពួកអ៊ីស្រាអែលបានចំនួនបីម៉ឺននាក់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល មកធ្វើពលកម្ម ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្តេចសាឡូម៉ូនទ្រង់ក៏កេណ្ឌមនុស្សពីគ្រប់ក្នុងពួកអ៊ីស្រាអែល បានចំនួន៣ម៉ឺននាក់ អាល់គីតាប ស្តេចស៊ូឡៃម៉ានកេណ្ឌមនុស្សចំនួនបីម៉ឺននាក់ ក្នុងស្រុកអ៊ីស្រអែលទាំងមូល មកធ្វើពលកម្ម |
មូលហេតុដែលព្រះបាទសាឡូម៉ូនកេណ្ឌកំណែន គឺដើម្បីនឹងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង ប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ក្រុងហាសោរ ក្រុងមេគីដោ ក្រុងកេស៊ើរ
«បិតារបស់ព្រះករុណាបានដាក់នឹមធ្ងន់ណាស់លើយើងខ្ញុំ។ ដូច្នេះ សូមទ្រង់មេត្តាសម្រាលនឹមយ៉ាងធ្ងន់ ដែលបិតាព្រះករុណាបានដាក់លើយើងខ្ញុំផង នោះយើងខ្ញុំនឹងប្រតិបត្តិតាមទ្រង់»។
ព្រមទាំងពួកកូនចៅគេដែលសល់នៅក្នុងស្រុក ដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌទុកជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។