ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 4:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​សម្រាប់​ព្រះបាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​ចូល​មក​បរិ‌ភោគ​នៅ​តុ​របស់​ស្ដេច ហើយ​គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រៀង​រាល់​ខែ មាន​រាជ​ប្រតិភូ​មួយ​រូប ទទួល​ភារ‌កិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ព្រះ‌បាទ​សាឡូម៉ូន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​ព្រះ‌រាជា។ រាជ‌ប្រតិភូ​ទាំង​នោះ​ពុំ​បាន​ឲ្យ​ស្ដេច​ខ្វះ​ខាត​អ្វី​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ពួក​នាយក​ទាំង​នោះ គេ​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សំរាប់​ស្តេច​សាឡូម៉ូន នឹង​អស់​ពួក​អ្នក​ដែល​ចូល​មក​បរិភោគ​នៅ​តុ​របស់​ទ្រង់ គ្រប់​គ្នា​បាន​ផ្គត់‌ផ្គង់​តាម​កំណត់​ខែ​របស់​ខ្លួន​ឥត​មាន​ខ្វះ​អ្វី​ឡើយ

សូមមើលជំពូក

អាល់គីតាប

រៀង​រាល់​ខែ មាន​ប្រតិ‌ភូ​ម្នាក់ ទទួល​ភារកិច្ច​ផ្គត់‌ផ្គង់​ស្បៀង​អាហារ សម្រាប់​ស្តេច​ស៊ូឡៃ‌ម៉ាន និង​អស់​អ្នក​ដែល​បរិភោគ​រួម​តុ​ជា​មួយ​គាត់។ ប្រតិ‌ភូ​ទាំង​នោះ​ពុំ​បាន​ឲ្យ​ស្តេច​ខ្វះ​ខាត​អ្វី​ឡើយ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 4:27
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​មាន​រោង​សម្រាប់​សេះ​បួន​ម៉ឺន ដែល​ទឹម​រទេះ​ចម្បាំង ហើយ​មាន​ពល​សេះ​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។


បណ្ដា​មនុស្ស​ទាំង​ប៉ុន្មាន​ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សម្រាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀងៗ​ខ្លួន។


នេះ​ជា​បញ្ជី​រាយ​នាម​ពួក​អ៊ីស្រា‌អែល ពួក​មេ​លើ​វង្ស​ឪពុក​គេ ពួក​មេ​ទ័ព​ធំ​តូច និង​ពួក​នាយ​ដែល​បម្រើ​ស្តេច តាម​វេនរបស់​គេ​ចេញ​ចូល​រាល់​ខែ នៅ​ពេញ​ក្នុង​ឆ្នាំ វេន​និមួយ​ៗ​មាន​ពីរ​ម៉ឺន​បួន​ពាន់​នាក់។


ទ្រង់​នឹង​តម្រូវ​ខ្លះ​ឲ្យ​ធ្វើ​ជា​មេ​លើ​មួយ​ពាន់​នាក់ និង​ជា​មេ​លើ​ហាសិប​នាក់ ហើយ​ខ្លះ​ឲ្យ​ភ្ជួរ​ស្រែ​ច្រូត​ចម្រូត ខ្លះ​ទៀត​ឲ្យ​ធ្វើ​គ្រឿង​សស្ត្រា‌វុធ និង​ប្រដាប់​សម្រាប់​រាជ‌រថ​ទ្រង់