១ ពង្សាវតារក្សត្រ 4:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 ឯពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារ សំរាប់ស្តេចសាឡូម៉ូន នឹងអស់ពួកអ្នកដែលចូលមកបរិភោគនៅតុរបស់ទ្រង់ គ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ពួកនាយកទាំងនោះ គេផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលចូលមកបរិភោគនៅតុរបស់ស្ដេច ហើយគ្រប់គ្នាបានផ្គត់ផ្គង់តាមកំណត់ខែរបស់ខ្លួនឥតមានខ្វះអ្វីឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 រៀងរាល់ខែ មានរាជប្រតិភូមួយរូប ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ព្រះបាទសាឡូម៉ូន និងអស់អ្នកដែលបរិភោគរួមតុជាមួយព្រះរាជា។ រាជប្រតិភូទាំងនោះពុំបានឲ្យស្ដេចខ្វះខាតអ្វីឡើយ។ សូមមើលជំពូកអាល់គីតាប27 រៀងរាល់ខែ មានប្រតិភូម្នាក់ ទទួលភារកិច្ចផ្គត់ផ្គង់ស្បៀងអាហារ សម្រាប់ស្តេចស៊ូឡៃម៉ាន និងអស់អ្នកដែលបរិភោគរួមតុជាមួយគាត់។ ប្រតិភូទាំងនោះពុំបានឲ្យស្តេចខ្វះខាតអ្វីឡើយ។ សូមមើលជំពូក |