ឯស្បៀងអាហារដែលចាត់ចែងសម្រាប់ព្រះរាជវាំងក្នុងមួយថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្តសាមសិបរង្វាល់ ម្សៅធម្មតាហុកសិបរង្វាល់
១ ពង្សាវតារក្សត្រ 4:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គោធាត់ៗដប់ គោដែលរកស៊ីនៅវាលម្ភៃ ចៀមមួយរយ ព្រមទាំងប្រើស ឈ្លូស ក្តាន់ និងសត្វស្លាបធាត់ៗផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្ដាន់ និងមាន់ទាបំប៉ន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គោយ៉ាងធាត់១០ គោដែលរកស៊ីនៅវាល២០ ចៀម១០០ ព្រមទាំងប្រើស ឈ្លូស ក្តាន់ នឹងសត្វស្លាបធាត់ៗផង អាល់គីតាប គោបំប៉នដប់ក្បាល គោធម្មតាម្ភៃក្បាល ចៀមមួយរយក្បាល ព្រមទាំងសត្វផ្សេងៗជាច្រើនទៀត ដូចជាប្រើស ឈ្លូស ក្តាន់ និងមាន់ទាបំប៉ន។ |
ឯស្បៀងអាហារដែលចាត់ចែងសម្រាប់ព្រះរាជវាំងក្នុងមួយថ្ងៃ នោះគឺជាម្សៅយ៉ាងម៉ដ្តសាមសិបរង្វាល់ ម្សៅធម្មតាហុកសិបរង្វាល់
ដ្បិតទ្រង់មានអំណាចលើគ្រប់ទាំងអស់ នៅខាងអាយទន្លេ ចាប់តាំងពីក្រុងធីពសារហូតដល់ក្រុងកាសា ហើយលើអស់ទាំងស្តេចនៅខាងអាយទន្លេដែរ ក៏មានសេចក្ដីសុខនៅគ្រប់ទិសជុំវិញ
ខ្ញុំបានទិញបាវប្រុសស្រីជាច្រើន ហើយមានកូនកើតមកនៅក្នុងផ្ទះយើង។ ក៏មានទ្រព្យសម្បត្តិជាច្រើនដូចជា ហ្វូងគោ ហ្វូងចៀម លើសជាងអស់អ្នកណាដែលនៅក្រុងយេរូសាឡិមមុនយើង។