ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 3:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កាប់​កូន​ដែល​នៅ​រស់​នោះ​ជា​ពីរ​ភាគ​ទៅ ចែក​មួយ​ចំហៀង​ឲ្យ​ដល់​ស្ត្រី​នេះ ហើយ​មួយ​ចំហៀង​ទៀត​ដល់​ស្ត្រី​នោះ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​កាប់​កូន​នេះ​ជា​ពីរ​ចំណែក ហើយ​ចែក​មួយ​ចំហៀង​ម្នាក់ៗ​ឲ្យ​ស្ត្រី​ទាំង​ពីរ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​ថា ចូរ​កាប់​កូន​ដែល​នៅ​រស់​នោះ​ជា​២​ភាគ​ទៅ ចែក​១​ចំហៀង​ឲ្យ​ដល់​ស្ត្រី​នេះ ហើយ​១​ចំហៀង​ទៀត​ដល់​ស្ត្រី​នោះ

សូមមើលជំពូក

អាល់គីតាប

ស៊ូឡៃ‌ម៉ាន​មាន​ប្រសាសន៍​ថា៖ «ចូរ​កាប់​កូន​នេះ​ជា​ពីរ​ចំណែក ហើយ​ចែក​មួយ​ចំហៀង​ម្នាក់ៗ​ឲ្យ​ស្ត្រី​ទាំង​ពីរ​ចុះ»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 3:25
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​បង្គាប់​ថា៖ «ចូរ​យក​ដាវ​មួយ​មក​ឲ្យ​យើង» នោះ​គេ​ក៏​យក​ដាវ​មួយ​មក​នៅ​ចំពោះ​ស្តេច។


ប៉ុន្តែ ស្ត្រី​ដែល​ជា​ម្តាយ​របស់​កូន​ដែល​រស់​ក៏​ទូល​ដល់​ស្តេច ដោយ​មាន​ចិត្ត​អាណិត​អាល័យ​ដល់​កូន​ខ្លួន​ថា៖ «ឱ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ខ្ញុំ​អើយ សូម​ប្រទាន​កូន​រស់​ទៅ​គេ​ចុះ សូម​កុំ​សម្លាប់​ឡើយ» តែ​ស្ត្រី​ម្នាក់​ទៀត​ពោល​ថា៖ «កូន​នេះ​មិន​ត្រូវ​បាន​ជា​របស់​ឯង ឬ​របស់​ខ្ញុំ​ឡើយ ត្រូវ​ពុះ​ជា​ពីរ​ទៅ»។


កុំ​ប្រញាប់​នាំ​គេ​ឡើង​តុលា​ការ ក្រែង​ដល់​ចុង​បំផុត អ្នក​ជិត​ខាង​ធ្វើ​ឲ្យ​អ្នក​ខ្មាស​គេ នោះ​មិន​ដឹងធ្វើ​ម្ដេច​ទៀត។