ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
១ ពង្សាវតារក្សត្រ 22:47 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រានោះ នៅស្រុកអេដុមគ្មានស្តេចទេ មានតែអ្នកតំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្រានោះ នៅស្រុកអេដុម គ្មានស្ដេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្ដេចយូដាតែងតាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ នៅស្រុកអេដំមគ្មានស្តេចទេ មានតែអ្នកដំណាងរាជការ ដែលកាន់កាប់ត្រួតត្រាប៉ុណ្ណោះ អាល់គីតាប គ្រានោះនៅស្រុកអេដុម គ្មានស្តេចសោយរាជ្យទេ គឺមានតែរាជប្រតិភូម្នាក់ ដែលស្តេចយូដាតែងតាំង។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖ «មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង ហើយសាសន៍ពីរដែលកើតចេញពីនាង សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត គឺកូនច្បងនឹងបម្រើកូនប្អូន»។
កូននឹងរស់នៅដោយសារដាវ ហើយកូននឹងបម្រើប្អូនរបស់កូន តែកាលណាកូនផ្តាច់ចំណង កូននឹងដោះនឹមរបស់វាចេញពីករបស់កូន»។
ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដុម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើលពេញក្នុងស្រុកអេដុមនោះ ហើយពួកស្រុកអេដុមទាំងអស់ក៏ចុះចូលនឹងដាវីឌ ព្រះយេហូវ៉ាបានជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណាដែលទ្រង់យាងទៅ។
ទ្រង់កម្ចាត់ពួករួមសង្វាស់ភេទដូចគ្នាពីនគរចេញ ក៏បំបាត់អស់ទាំងរូបព្រះ ដែលវង្សានុវង្សទ្រង់បានធ្វើ ។
ដូច្នេះ ស្តេចអ៊ីស្រាអែល ស្តេចយូដា និងស្តេចអេដុមក៏នាំគ្នាចេញទៅ ដើរអស់រយៈពេលប្រាំពីរថ្ងៃ ឥតមានទឹកសម្រាប់ពលទ័ព និងហ្វូងសត្វដែលទៅជាមួយគេនោះសោះ។
នៅក្នុងរាជ្យស្ដេចយេហូរ៉ាម សាសន៍អេដុមបានបះបោរដោះខ្លួនចេញពីកណ្ដាប់ដៃសាសន៍យូដា ហើយក៏តាំងស្តេចមួយអង្គឲ្យសោយរាជ្យលើពួកគេ។