ស្តេចអ៊ីស្រាអែលទូលទៅយេហូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែសូមឲ្យព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទូលបង្គំចុះ!»។ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
ស្ដេចស្រុកអ៊ីស្រាអែលមានរាជឱង្ការទៅកាន់ព្រះបាទយ៉ូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនជាពលទាហាន រីឯព្រះករុណាវិញ សូមគ្រងព្រះភូសាយ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្ដេចស្រុកអ៊ីស្រាអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
ស្តេចអ៊ីស្រាអែលទ្រង់ទូលទៅយ៉ូសាផាតថា ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែព្រះអង្គ សូមឲ្យទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទ្រង់វិញ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំនឹងក្លែងខ្លួនជាពលទាហាន រីឯស្តេចវិញ សូមស្តេចស្លៀកពាក់យ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
នោះក៏ចាត់គេទៅឯក្រុងត្កូអា នាំស្រីប្រាជ្ញាម្នាក់មកពីទីនោះ ហើយបញ្ចេះថា៖ «សូមឲ្យអ្នកក្លែងខ្លួនធ្វើជាអ្នកកាន់ទុក្ខ ដោយស្លៀកពាក់បែបកាន់ទុក្ខ ឥតលាបប្រេងឡើយ គឺឲ្យធ្វើដូចស្ត្រីដែលបានកាន់ទុក្ខខ្មោចស្លាប់ជាយូរមកហើយ
ហើយយេរ៉ូបោមមានរាជឱង្ការទៅមហេសីថា៖ «ចូរក្រោកឡើង ក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់នាងថាជាមហេសីរបស់យើងឡើយ រួចហើយទៅក្រុងស៊ីឡូរទៅ នៅទីនោះ មានហោរាអ័ហ៊ីយ៉ា ដែលបានថ្លែងទំនាយ ពីដំណើរដែលយើងនឹងសោយរាជ្យលើប្រជាជននេះ
នោះហោរាក៏ក្លែងខ្លួន ដោយយកសំពត់ឈ្នួតមកបិទភ្នែក រួចទៅនៅចាំស្តេចយាងមកតាមផ្លូវ។
ឯស្តេចអ៊ីស្រាអែល និងយេហូសាផាត ជាស្តេចស្រុកយូដា ទ្រង់ព្រះពស្ត្ររាជ្យគង់លើបល្ល័ង្ករៀងខ្លួន ត្រង់ទីធ្លា នៅទ្វារក្រុងសាម៉ារី ហើយពួកហោរាក៏ឈរទាយនៅចំពោះទ្រង់។
ឯស្តេចអ៊ីស្រាអែលទ្រង់ទូលទៅព្រះបាទយេហូសាផាតថា៖ «ទូលបង្គំនឹងក្លែងខ្លួនចូលទៅច្បាំង តែសូមព្រះករុណាទ្រង់គ្រឿងព្រះពស្ត្ររាជ្យរបស់ទូលបង្គំវិញ»។ ស្តេចអ៊ីស្រាអែលក៏ក្លែងខ្លួនចូលទៅច្បាំងនឹងគេ។
ប៉ុន្តែ ព្រះបាទយ៉ូសៀសមិនព្រមថយបែរចេញពីព្រះបាទនេកោទេ គឺបានក្លែងខ្លួនដើម្បីឲ្យបានច្បាំងនឹងទ្រង់វិញ ឥតស្តាប់តាមពាក្យរបស់នេកោ ដែលមកពីព្រះឧស្ឋនៃព្រះឡើយ ហើយយាងទៅច្បាំងនៅត្រង់ច្រកភ្នំមេគីដោ។
គ្រប់គ្នាពោលតែពាក្យភូតភរ ដល់អ្នកជិតខាងរបស់ខ្លួន គេពោលដោយបបូរមាត់បញ្ចើចបញ្ចើ និងដោយមានចិត្តពីរ។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
ព្រះយេហូវ៉ាសួរដូច្នេះទៀតថា៖ តើមានអ្នកណានឹងពួននៅទីស្ងាត់ណា ដែលយើងមើលមិនឃើញបានឬ? តើយើងមិននៅពេញស្ថានសួគ៌ និងផែនដីផងទេឬ? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
នោះស្តេចសូលបានក្លែងខ្លួន ហើយផ្លាស់សម្លៀកបំពាក់ចេញទៅ មានមនុស្សពីរនាក់ទៅជាមួយដែរ។ ស្ដេចសូលបានទៅជួបស្ត្រីនោះទាំងយប់ ហើយមានរាជឱង្ការថា៖ «សូមចូលរូប ហើយខាបយកព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់អ្នក»។