ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 21:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យេសិ‌បិល​ជា​មហេសី ទូល​ថា៖ «តើ​ឥឡូវ​នេះ ទ្រង់​សោយ‌រាជ្យ​នៅ​នគរ​អ៊ីស្រា‌អែល​មិន​មែន​ឬ? សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ ឲ្យ​ព្រះ‌ហឫ‌ទ័យ​បាន​រីក‌រាយ​សប្បាយ​ចុះ ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ដល់​ទ្រង់»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ម្ចាស់‌ក្សត្រិយ៍​យេសិ‌បិល ជា​មហេសី ទូល​ថា៖ «តើ​ព្រះ‌ករុណា​មិន​មែន​ជា​ស្ដេច​លើ​ស្រុក​អ៊ីស្រា‌អែល​ទេ​ឬ! សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ ហើយ​រីក‌រាយ​ក្នុង​ព្រះ‌ហឫទ័យ​ចុះ ចាំ​ខ្ញុំ​ម្ចាស់​ទៅ​យក​ចម្ការ​ទំពាំង‌បាយជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេសរាល​មក​ថ្វាយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​យេសិ‌បិល ជា​ភរិយា ក៏​ទូល​ថា ឥឡូវ​នេះទ្រង់​សោយ‌រាជ្យ​នៅ​នគរ​អ៊ីស្រាអែល​មិន​មែន​ឬ សូម​តើន​ឡើង សោយ​ព្រះ‌ស្ងោយ​ទៅ ឲ្យ​ព្រះ‌ទ័យ​បាន​រីក‌រាយ​សប្បាយ​ចុះ ខ្ញុំ​ម្ចាស់​នឹង​ថ្វាយ​ចំការ​ទំពាំង‌បាយ‌ជូរ​របស់​ណាបោត ជា​អ្នក​ស្រុក​យេស‌រាល​ដល់​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ម្ចាស់​ក្សត្រី​យេសិ‌បិល​ជា​ភរិយា​ជម្រាប​ថា៖ «តើ​ស្តេច​មិន​មែន​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ! សូម​ក្រោក​ឡើង ពិសា ហើយ​រីក‌រាយ​ក្នុង​ចិត្ត​ចុះ ចាំ​ខ្ញុំ​ទៅ​យក​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​លោក​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​មក​ជូន»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 21:7
14 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​នោះ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​ឯង ដែល​ជា​កូន​ស្តេច រស់​នៅ​ស្គាំង‌ស្គម​រាល់​តែ​ថ្ងៃ​ដូច្នេះ? សូម​ប្រាប់​ឲ្យ​យើង​ដឹង​ផង» អាំណូន​ប្រាប់​ថា៖ «ខ្ញុំ​មាន​ចិត្ត​ស្រឡាញ់​នាង​តាម៉ារ ជា​ប្អូន​អាប់សា‌ឡុម បង​ខ្ញុំ​ណាស់»។


ទ្រង់​មាន​រាជ‌ឱង្ការ​តប​ថា៖ «គឺ​ព្រោះ​យើង​បាន​និយាយ​នឹង​ណា‌បោត ជា​អ្នក​ស្រុក​យេស‌រាល​ថា "ចូរ​លក់​ចម្ការ​ទំពាំង‌បាយ‌ជូរ​ឯង​មក​ឲ្យ​យើង ឬ​បើ​ឯង​ចូល​ចិត្ត នោះ​យើង​នឹង​ឲ្យ​ចម្ការ​មួយ​ផ្សេង​ទៀត​ប្តូរ​នឹង​ចម្ការ​នេះ"។ តែ​គាត់​ឆ្លើយ​ថា "ទូល‌បង្គំ​មិន​ថ្វាយ​ចម្ការ​ទូល‌បង្គំ​ដល់​ទ្រង់​ទេ"»។


សេះ​ចម្បាំង ពពែ​ឈ្មោល និង​មហា‌ក្សត្រជា​អ្នក​ដែល​គ្មាន​អ្នក​ណា ហ៊ាន​លើក​ខ្លួន​ទាស់​ទទឹង​នឹង​ទ្រង់​ឡើយ។


ខ្ញុំ​បាន​ងាក​មក​ពិចារ‌ណា​មើល​ពី​ការ​សង្កត់‌សង្កិន​គ្រប់​យ៉ាង ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​ឡើយ ត្រូវ​ពួក​អ្នក​មាន​អំណាច​រឹប‌ជាន់ ឥត​អ្នក​ណា​ជួយ​ដោះ​ទុក្ខ​គេ​ឡើយ។


ដ្បិត​រាជ‌ឱង្ការ​របស់​ស្ដេច​មាន​អំណាច តើ​អ្នក​ណា​ហ៊ាន​ទូល​ស្ដេច​ថា «តើ​ព្រះ‌ករុណា​កំពុង​ធ្វើ​អ្វី?»


តើ​សេះ​បោល​នៅ​លើ​ផ្ទាំង​ថ្ម​ឬ? តើ​គេ​យក​គោ​ទៅ​ភ្ជួរ​សមុទ្រ​ឬ? តែ​អ្នក​រាល់​គ្នា​បាន​បង្វែរ​យុត្តិ‌ធម៌​ឲ្យ​ទៅ​ជា​ជាតិ​ពុល ហើយ​បង្វែរ​ផល​នៃ​សេចក្ដី​សុចរិត ឲ្យ​ទៅ​ជា​ស្លែង។


ដៃ​របស់​គេ​ជំនាញ​នឹង​ប្រព្រឹត្តអំពើ​អាក្រក់ ពួក​មេ និង​ពួក​ចៅ‌ក្រម​ឃុប​ឃិត​គ្នា​ទារ​រក​សំណូក ឯអ្នក​មាន​អំណាច​ទារ​រក​អ្វី​ដែល​ចិត្ត​គេ​ចង់​បាន គឺ​យ៉ាង​នោះ​ឯង​ដែល​គេ​បង្វែរ​យុត្តិធម៌ ។


ដូច្នេះ អ្នក​ទាំង​ពីរ​ក៏​អង្គុយ​ស៊ី​ផឹក​ជា​មួយ​គ្នា រួច​ឪពុក​នាង​និយាយ​ទៅ​បុរស​នោះ​ថា៖ «សូម​សម្រាក​មួយ​យប់​ទៀត​សិន ដើម្បី​ឲ្យ​ចិត្ត​កូន​បាន​សប្បាយ»។


ពេល​លោក​បូអូស​បាន​ស៊ី​ផឹក​មាន​ចិត្ត​រីក‌រាយ​ឡើង នោះ​លោក​ក៏​ទៅ​ដេក​នៅ​ចុង​គំនរ​កណ្ដាប់​ស្រូវ រួច​នាង​លប​ចូល​ទៅ​បើក​ផួយ​ពី​ខាង​ចុង​ជើង​លោក​ដេក​ទៅ។


ទ្រង់​នឹង​យក​ស្រែ​ចម្ការ និង​ដំណាំ​អូលីវ​របស់​អ្នក​រាល់​គ្នា គឺ​របស់​ណា​ដែល​ល្អ​បំផុត​ផង ចែក​ឲ្យ​ដល់​ពួក​មហា‌តលិក​ទ្រង់


នៅ​គ្រា​នោះ ពួក​ចាស់​ទុំ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន ក៏​ប្រជុំ​គ្នា​មក​ឯ​លោកសាំយូ‌អែល​ទៅ​ត្រង់​រ៉ាម៉ា