ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
១ ពង្សាវតារក្សត្រ 21:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯយេសិបិលជាមហេសីក៏មកទូលសួរថា៖ «ហេតុអ្វីបានជាព្រួយព្រះហឫទ័យ មិនសោយព្រះស្ងោយដូច្នេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្ចាស់ក្សត្រិយ៍យេសិបិល ជាមហេសី យាងមកគាល់ស្ដេច ហើយទូលសួរថា៖ «ហេតុអ្វីបានជាព្រះករុណាមានព្រះហឫទ័យមួម៉ៅ មិនព្រមសោយព្រះស្ងោយដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯយេសិបិល ជាភរិយាទ្រង់ ក៏មកទូលសួរថា ហេតុអ្វីបានជាព្រួយព្រះទ័យ មិនសោយព្រះស្ងោយដូច្នេះ អាល់គីតាប ម្ចាស់ក្សត្រីយេសិបិល ជាភរិយា មកជួបស្តេច ហើយសួរថា៖ «ហេតុអ្វីបានជាស្តេចមានចិត្តមួម៉ៅ មិនព្រមពិសាដូច្នេះ?»។ |
ដូច្នេះ ពេលស្ត្រីឃើញថា ផ្លែឈើនោះបរិភោគបាន ក៏ជាទីគាប់ដល់ភ្នែក ហើយថា ដើមឈើនោះគួរឲ្យចង់បាន ដើម្បីឲ្យមានប្រាជ្ញា នាងក៏បេះផ្លែឈើនោះមកបរិភោគ ព្រមទាំងចែកឲ្យប្តីដែលនៅជាមួយ ហើយប្តីក៏បរិភោគដែរ។
អ្នកនោះសួរថា៖ «ហេតុអ្វីបានជាឯង ដែលជាកូនស្តេច រស់នៅស្គាំងស្គមរាល់តែថ្ងៃដូច្នេះ? សូមប្រាប់ឲ្យយើងដឹងផង» អាំណូនប្រាប់ថា៖ «ខ្ញុំមានចិត្តស្រឡាញ់នាងតាម៉ារ ជាប្អូនអាប់សាឡុម បងខ្ញុំណាស់»។
មិនត្រឹមតែទ្រង់ប្រព្រឹត្តតាមអំពើបាបរបស់យេរ៉ូបោម ជាបុត្រនេបាតប៉ុណ្ណោះទេ គឺទ្រង់បានយកនាងយេសិបិល ជាបុត្រីអេតបាល ស្តេចពួកស៊ីដូនមកធ្វើជាភរិយា ព្រមទាំងទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះបាលថែមទៀតផង។
ដ្បិតកាលយេសិបិលបានសម្លាប់ពួកហោរានៃព្រះយេហូវ៉ា នោះលោកក៏នាំយកពួកហោរានោះមួយរយនាក់ ទៅបំពួននៅក្នុងរអាង ក្នុងមួយពួកហាសិបនាក់ ហើយបានចិញ្ចឹម ដោយនំបុ័ង និងទឹក)។
ដូច្នេះ ព្រះនាងយេសិបិលចាត់គេឲ្យនាំពាក្យទៅប្រាប់លោកអេលីយ៉ាថា៖ «ដល់ស្អែកនេះ ពេលថ្មើនេះ បើយើងមិនបានធ្វើឲ្យជីវិតឯងបានដូចជាជីវិតនៃអ្នកទាំងនោះទេ នោះសូមឲ្យអស់ទាំងព្រះធ្វើដល់យើងដូច្នោះវិញ ហើយលើសទៅទៀតផង»។
(គ្មានអ្នកណាម្នាក់ដូចព្រះបាទអ័ហាប់ឡើយ ដែលលក់ខ្លួនឲ្យធ្វើអំពើដ៏លាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ដែលយេសិបិលជាមហេសីបានញុះញង់នោះ។
អ័ហាប់ក៏ត្រឡប់ទៅឯដំណាក់ទ្រង់វិញ មានព្រះហឫទ័យអន់អាក់ ថ្នាំងថ្នាក់ ដោយព្រោះពាក្យដែលណាបោត ជាអ្នកស្រុកយេសរាល បានទូលដល់ទ្រង់ថា "ទូលបង្គំមិនថ្វាយមត៌ករបស់បុព្វបុរសទូលបង្គំ ដល់ព្រះករុណាទេ" ហើយទ្រង់ក៏ប្រះផ្ទំលើព្រះទែនបន្ទំ បែរព្រះភក្ត្រចេញ មិនព្រមសោយព្រះស្ងោយឡើយ។
ទ្រង់មានរាជឱង្ការតបថា៖ «គឺព្រោះយើងបាននិយាយនឹងណាបោត ជាអ្នកស្រុកយេសរាលថា "ចូរលក់ចម្ការទំពាំងបាយជូរឯងមកឲ្យយើង ឬបើឯងចូលចិត្ត នោះយើងនឹងឲ្យចម្ការមួយផ្សេងទៀតប្តូរនឹងចម្ការនេះ"។ តែគាត់ឆ្លើយថា "ទូលបង្គំមិនថ្វាយចម្ការទូលបង្គំដល់ទ្រង់ទេ"»។
ដូច្នេះ ស្ដេចមានព្រះបន្ទូលសួរខ្ញុំថា៖ «អ្នកឥតមានឈឺសោះ ហេតុអ្វីបានជាមានទឹកមុខក្រៀមក្រំដូច្នេះ? នេះគ្មានអ្វីក្រៅពីមានទុក្ខព្រួយនៅក្នុងចិត្តឡើយ»។ ពេលនោះ ខ្ញុំភ័យខ្លាចណាស់។
ពេលនោះ ព្រះនាងអេសធើរក៏ហៅហាថាក់ ជាមហាតលិករបស់ស្តេច ដែលទ្រង់បានតម្រូវឲ្យបម្រើព្រះនាង រួចបញ្ជាឲ្យគាត់ទៅជួបម៉ាដេកាយ ដើម្បីសួរឲ្យដឹងពីរឿងនោះ និងពីហេតុដែលលោកធ្វើដូច្នេះ។