គ្រានោះ បេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ព្រះអង្គមក មានស្តេចរងសាមសិបពីរអង្គនៅជាមួយទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
១ ពង្សាវតារក្សត្រ 20:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ព្រះករុណាចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមព្រះករុណាធ្វើដូចតទៅ គឺដកស្ដេចសម្ពន្ធមិត្តទាំងអស់ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវធ្វើដូច្នេះ គឺត្រូវដកពួកស្តេចទាំងប៉ុន្មានពីចំណែករបស់ទ្រង់ចេញ ហើយតាំងឲ្យមានមេទ័ពឡើងជំនួសវិញ អាល់គីតាប សូមស្តេចធ្វើដូចតទៅ គឺដកស្តេចសម្ពន្ធមិត្តទាំងអស់ ចេញពីមុខតំណែង ហើយតែងតាំងចៅហ្វាយខេត្តជំនួសវិញ។ |
គ្រានោះ បេន-ហាដាដ ជាស្តេចស្រុកស៊ីរី ទ្រង់ប្រជុំពួកពលទ័ពរបស់ព្រះអង្គមក មានស្តេចរងសាមសិបពីរអង្គនៅជាមួយទ្រង់ ព្រមទាំងសេះ និងរទេះចម្បាំងផង ទ្រង់ឡើងទៅឡោមព័ទ្ធច្បាំងនឹងក្រុងសាម៉ារី។
គេក៏ចេញទៅនៅពេលថ្ងៃត្រង់ ពេលនោះ បេន-ហាដាដ និងពួកស្តេចរងទាំងសាមសិបពីរអង្គ ដែលមកជួយទ្រង់ កំពុងតែសោយស្រាស្រវឹងនៅក្នុងពន្លា
ពួកជំនិតខាងស្តេចស៊ីរីទូលស្តេចរបស់ខ្លួនថា៖ «ព្រះរបស់គេជាព្រះនៃភ្នំ បានជាម្តងនេះគេពូកែជាងយើងរាល់គ្នា។ ដូច្នេះ សូមយើងរាល់គ្នាតនឹងគេនៅស្រុកវាលចុះ នោះប្រាកដជាយើងនឹងបានពូកែជាងគេវិញ។
សូមលើកពលទ័ពឲ្យស្មើនឹងពលទ័ពដែលទើបនឹងបាត់នោះ គឺចំនួនសេះស្មើគ្នា និងចំនួនរទេះក៏ស្មើគ្នា នោះយើងរាល់គ្នាច្បាំងនឹងគេនៅស្រុកវាល ប្រាកដជាយើងនឹងមានកម្លាំងជាងគេ»។ ទ្រង់ក៏យល់ព្រមតាមពាក្យគេ ហើយបានធ្វើដូច្នោះ។
រីឯខាងស្តេចស៊ីរី បានបង្គាប់ដល់ពួកមេទ័ពរទេះចម្បាំងទាំងសាមសិបពីរនាក់ថា៖ «កុំតនឹងអ្នកណា ទោះតូច ឬធំក្តី ចូរតតែនឹងស្តេចអ៊ីស្រាអែលមួយប៉ុណ្ណោះ»។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។