ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ស៊ីម៉ាយ​ក៏​បាន​ចាត់​ចែង​ចង​កែប​លា ចេញ​ទៅ​ជួប​ព្រះបាទ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​អ្នក​បម្រើ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​ពី​ក្រុង​កាថ​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ី‌ម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ លោក​ទាម‌ទារ​យក​បាវ​បម្រើ​ពី​ស្ដេច​អគីស នាំ​ត្រឡប់​មក​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ ស៊ីម៉ាយ​ក៏​ចាត់‌ចែង​ចង​កែប​លា ចេញ​ទៅ​ឯ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​បាវ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​បាវ​ពី​ក្រុង​កាថ​មក​វិញ

សូមមើលជំពូក

អាល់គីតាប

លោក​ស៊ី‌ម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ គាត់​ទាម​ទារ​យក​បាវ​បម្រើ​ពី​ស្តេច​អគីស​នាំ​ត្រឡប់​មក​វិញ។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:40
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អ័ប្រា‌ហាំ​ក្រោក​ឡើង​ពី​ព្រលឹម ចង​កែប​លា ហើយ​ពុះ​ឧស​សម្រាប់​តង្វាយ​ដុត រួច​យក​ក្មេង​បម្រើ​ពីរ​នាក់ និង​អ៊ីសាក​ជា​កូន​ទៅ​ជា‌មួយ ចេញ​ដំណើរ​ទៅ​កន្លែង​ដែល​ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​លោក។


ប៉ុន្តែ បី​ឆ្នាំ​ក្រោយ​មក មាន​អ្នក​បម្រើ​របស់​ស៊ីម៉ាយ​ពីរ​នាក់​បាន​រត់​ទៅ​ឯ​ព្រះបាទ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​របស់​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា៖ «អ្នក​បម្រើ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ»


ពេល​ព្រះបាទ​សាឡូម៉ូន​បាន​ឮ​ថា ស៊ីម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ដល់​ក្រុង​កាថ ឥឡូវ​ត្រឡប់​មក​វិញ​ហើយ


អ្នក​ណា​ដែល​លោភ​ចង់​បាន​កម្រៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។


រួច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គ្រប់​គ្នា​ថា៖ «ចូរ​ប្រយ័ត្ន ហើយ​ខំ​ចៀស​ពី​សេចក្តី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ»។


ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ ជា​ឫស​គល់​នៃ​អំពើ​អាក្រក់​គ្រប់​បែប​យ៉ាង ហើយ​ដោយ​ការ​លោភ​ចង់​បាន​ប្រាក់ អ្នក​ខ្លះ​ក៏​បាន​វង្វេង​ចេញ​ពី​ជំនឿ ទាំង​ចាក់​ទម្លុះ​ខ្លួន​គេ ដោយ​ការ​ឈឺ​ចាប់​ជា​ច្រើន។