Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 2:40 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 ដូច្នេះ ស៊ីម៉ាយ​ក៏​ចាត់‌ចែង​ចង​កែប​លា ចេញ​ទៅ​ឯ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​បាវ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​បាវ​ពី​ក្រុង​កាថ​មក​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 ស៊ីម៉ាយ​ក៏​បាន​ចាត់​ចែង​ចង​កែប​លា ចេញ​ទៅ​ជួប​ព្រះបាទ​អ័គីស​នៅ​ក្រុង​កាថ ដើម្បី​រក​អ្នក​បម្រើ​របស់​ខ្លួន ក៏​ទៅ​នាំ​យក​ពី​ក្រុង​កាថ​មក​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 លោក​ស៊ី‌ម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ លោក​ទាម‌ទារ​យក​បាវ​បម្រើ​ពី​ស្ដេច​អគីស នាំ​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 លោក​ស៊ី‌ម៉ៃ​ក៏​ប្រញាប់​ឡើង​ជិះ​លា ចេញ​ដំណើរ​ទៅ​ក្រុង​កាថ។ គាត់​ទាម​ទារ​យក​បាវ​បម្រើ​ពី​ស្តេច​អគីស​នាំ​ត្រឡប់​មក​វិញ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 2:40
6 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម ចាត់‌ចែង​ចង​កែប​លា​ខ្លួន ហើយ​ពុះ​ឱស​សំរាប់​ដង្វាយ​ដុត រួច​នាំ​យក​បាវ​២​នាក់ នឹង​អ៊ីសាក​ជា​កូន​ទៅ​ជា​មួយ ក៏​ដើរ​ដំរង់​ទៅ​ឯ​កន្លែង​ដែល​ព្រះ​មាន​បន្ទូល​ប្រាប់​នោះ


លុះ​កន្លង​ទៅ​៣​ឆ្នាំ​ហើយ នោះ​បាវ​របស់​ស៊ីម៉ាយ​២​នាក់​រត់​ទៅ​ឯ​អ័គីស ជា​ស្តេច​ក្រុង​កាថ ជា​បុត្រ​នៃ​ម្អាកា រួច​មាន​គេ​ប្រាប់​ដល់​ស៊ីម៉ាយ​ថា មើល បាវ​របស់​អ្នក​នៅ​ឯ​ក្រុង​កាថ


មាន​គេ​ក្រាប​ទូល​ដល់​សាឡូម៉ូន​ថា ស៊ីម៉ាយ​បាន​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​ដល់​ក្រុង​កាថ ឥឡូវ​មក​វិញ​ហើយ


អ្នក​ណា​ដែល​លោភ​ចង់​បាន​កំរៃ នោះ​រមែង​ធ្វើ​ឲ្យ​ផ្ទះ​ខ្លួន​កើត​ទុក្ខ តែ​អ្នក​ណា​ដែល​ស្អប់​សំណូក នោះ​នឹង​រស់​នៅ​វិញ។


រួច​ទ្រង់​មាន​បន្ទូល​ទៅ​គ្រប់​គ្នា​ថា ចូរ​ប្រយ័ត ហើយ​ខំ​ចៀស​ពី​សេចក្ដី​លោភ​ចេញ ដ្បិត​ជីវិត​នៃ​មនុស្ស​មិន​ស្រេច​នឹង​បាន​ទ្រព្យ​សម្បត្តិ​ជា​បរិបូរ​ទេ


ដ្បិត​ការ​ដែល​ស្រឡាញ់​ប្រាក់ នោះ​ហើយ​ជា​មេ​ឫស​នៃ​សេចក្ដី​អាក្រក់​គ្រប់​យ៉ាង ដែល​អ្នក​ខ្លះ​បាន​ឈោង​តាម ហើយ​ត្រូវ​លួង‌លោម​ឲ្យ​ឃ្លាត​ចេញ​ពី​សេចក្ដី​ជំនឿ ទាំង​ចាក់​ទំលុះ​ខ្លួន​គេ ដោយ​សេចក្ដី​ព្រួយ​លំបាក​ជា​ច្រើន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម