ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
១ ពង្សាវតារក្សត្រ 2:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្ករបស់ស្ដេចដាវីឌ ជាបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះ អ័ដូនីយ៉ាត្រូវស្លាប់ជាពិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំសូមស្បថក្នុងនាមព្រះអម្ចាស់ដែលមានព្រះជន្មគង់នៅ ហើយដែលបានឲ្យទូលបង្គំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ព្រះបាទដាវីឌជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកទូលបង្គំថា នៅថ្ងៃនេះ សម្ដេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលទ្រង់បានតាំងទូលបង្គំឡើងឲ្យអង្គុយលើបល្ល័ង្កនៃដាវីឌ ជាព្រះវរបិតា ហើយបានឲ្យទូលបង្គំមានជំនួរវង្ស ដូចជាទ្រង់បានសន្យាទុក គឺស្បថថា នៅថ្ងៃនេះអ័ដូនីយ៉ាត្រូវស្លាប់ជាពិត អាល់គីតាប ខ្ញុំសូមស្បថ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប ហើយដែលបានឲ្យខ្ញុំឡើងគ្រងរាជ្យ លើបល្ល័ង្ករបស់ស្តេចទតជាបិតា ព្រមទាំងសន្យាប្រទានសន្តតិវង្សមួយមកខ្ញុំថា នៅថ្ងៃនេះ សម្តេចអដូនីយ៉ាត្រូវតែទទួលទោសដល់ជីវិត!»។ |
ដូច្នេះ ដាវមិនដែលឃ្លាតពីគ្រួឯងឡើយ ដ្បិតឯងបានមើលងាយដល់យើង ហើយបានយកប្រពន្ធរបស់អ៊ូរីជាសាសន៍ហេត មកធ្វើជាប្រពន្ធរបស់ឯង
បពិត្រ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ព្រះអង្គបានសម្ដែងឲ្យទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គបានដឹងហើយ ដោយព្រះបន្ទូលថា "យើងនឹងតាំងវង្សាឯងឡើង" ហេតុដូច្នេះបានជាទូលបង្គំ ជាអ្នកបម្រើរបស់ព្រះអង្គ មានចិត្តក្លាហាននឹងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ព្រះអង្គ។
រួចស្តេចមានរាជឱង្ការថា៖ «យើងស្បថដោយនូវព្រះយេហូវ៉ាដែលមានព្រះជន្មរស់នៅ ដែលទ្រង់បានលោះព្រលឹងយើងឲ្យរួចពីសេចក្ដីវេទនាគ្រប់យ៉ាង
ព្រះបាទសាឡូម៉ូនមានរាជឱង្ការថា៖ «ប្រសិនបើគេប្រព្រឹត្តដូចជាមនុស្សគួរគោរព នោះសូម្បីសក់ក្បាលមួយសរសៃរបស់គេ ក៏មិនត្រូវធ្លាក់ចុះដល់ដីផង តែប្រសិនបើប្រទះឃើញមានអំពើទុច្ចរិតអ្វី នោះនឹងត្រូវស្លាប់»។
សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់ទ្រង់ប្រកបដោយព្រះពរ ជាព្រះដែលសព្វព្រះហឫទ័យនឹងទ្រង់ ដើម្បីនឹងតាំងឡើងលើបល្ល័ង្ករាជ្យនៃសាសន៍អ៊ីស្រាអែល គឺដោយព្រោះព្រះយេហូវ៉ាបានស្រឡាញ់សាសន៍អ៊ីស្រាអែលអស់កល្បជានិច្ច បានជាតាំងទ្រង់ឡើងឲ្យធ្វើជាស្តេចលើគេ ដើម្បីឲ្យសម្រេចសេចក្ដីយុត្តិធម៌ និងសេចក្ដីសុចរិត »។
គឺដូចជាគ្រាកាលចាប់តាំងពីថ្ងៃដែលយើងបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើងនោះឡើយ យើងបានបង្ក្រាបអស់ទាំងខ្មាំងសត្រូវឯងហើយ (មួយទៀតទូលបង្គំក្រាបទូលថា ព្រះយេហូវ៉ានឹងតាំងព្រះវង្សាទ្រង់ឡើង)
ប៉ុន្តែ ឱព្រះអើយ នេះជាការយ៉ាងតូច នៅព្រះនេត្ររបស់ព្រះអង្គទេ បានជាព្រះអង្គមានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ព្រះអង្គបានទតមកទូលបង្គំ តាមសណ្ឋានមនុស្សជាន់ខ្ពស់
ឥឡូវនេះ ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្ដីដែលព្រះអង្គបានមានព្រះបន្ទូល ពីដំណើរទូលបង្គំ និងពីពូជពង្សរបស់ទូលបង្គំ បានជាប់តទៅ ហើយសូមព្រះអង្គសម្រេច ដូចជាព្រះអង្គបានមានព្រះបន្ទូលនោះ។
កូននោះនឹងស្អាងព្រះវិហារសម្រាប់ឈ្មោះយើងវិញ គេនឹងធ្វើជាកូនរបស់យើង យើងក៏នឹងធ្វើជាឪពុកដល់គេ ហើយនឹងតាំងរាជ្យគេលើនគរអ៊ីស្រាអែលជាដរាបទៅ"។
នោះព្រះបាទសាឡូម៉ូនក៏ឡើងគង់លើបល្ល័ង្កនៃព្រះយេហូវ៉ា ជាស្តេចជំនួសដាវីឌ បិតាទ្រង់ ក៏ថ្កុំថ្កើងឡើង ហើយពួកអ៊ីស្រាអែលទាំងអស់បានស្តាប់បង្គាប់ទ្រង់។
ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។ ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ អ្នកយាមល្បាតនឹងខំប្រឹងយាម ជាឥតប្រយោជន៍។
ដោយព្រោះពួកឆ្មបទាំងនោះកោតខ្លាចព្រះ ព្រះអង្គក៏ប្រទានឲ្យពូជពង្សរបស់នាងបានចម្រុងចម្រើន។
សេចក្ដីស្ញែងខ្លាចរបស់ស្តេច ប្រៀបដូចជាសំឡេងគ្រហឹមរបស់សិង្ហ អ្នកណាដែលបណ្ដាលឲ្យព្រះអង្គខ្ញាល់ឡើង ឈ្មោះថាធ្វើបាបដល់ជីវិតខ្លួនហើយ។
សូមអត់ទោសអំពើរំលងនេះដល់ស្រីបម្រើរបស់លោកផង ដ្បិតព្រះយេហូវ៉ានឹងតាំងជំនួរវង្សរបស់លោកម្ចាស់នៃខ្ញុំ ឲ្យមាំមួនឡើងជាពិតប្រាកដ ព្រោះលោកម្ចាស់នៃខ្ញុំតែងធ្វើសង្គ្រាមនៃព្រះយេហូវ៉ា ហើយនឹងគ្មានឃើញសេចក្ដីអាក្រក់ណានៅក្នុងលោកម្ចាស់ឡើយ គ្រប់មួយជីវិតរបស់លោក។