ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 2:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ ទូល‌បង្គំ​សូម​តែ​សេចក្ដី​មួយ​ពី​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ» ព្រះ‌នាង​ឆ្លើយ​តប​ថា៖ «ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ទូលបង្គំ​មាន​ការ​មួយ​ចង់​ទូល​ថ្វាយ សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​មាន​រាជ‌ឱង្ការ​មក​ចុះ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ ទូលបង្គំ​សូម​តែ​សេចក្ដី​១​ចំពោះ​ព្រះ‌នាង​ប៉ុណ្ណោះ សូម​កុំ​ប្រកែក​ឡើយ ព្រះ‌នាង​ឆ្លើយ​តប​ថា ចូរ​ពោល​ឲ្យ​អស់​សេចក្ដី​ទៅ​ចុះ

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ខ្ញុំ​មាន​ការ​មួយ​ចង់​ជម្រាប​ជូន សូម​កុំ​បដិសេធ​ឡើយ»។ នាង​ពោល​ថា៖ «សូម​និយាយ​មក​ចុះ»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 2:16
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ទូល​ថា៖ «ព្រះ‌នាង​ជ្រាប​ហើយថា រាជ្យ​នេះ​ជា​របស់​ទូល‌បង្គំ ហើយ​ថា សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​បាន​មើល​ចំ​ទូល‌បង្គំ ដោយ​សង្ឃឹម​នឹង​គ្រង​រាជ្យ​ឡើង ប៉ុន្តែ រាជ្យ​បាន​ត្រឡប់​វិល​ទៅ​ជា​របស់​ប្អូន​ទូល‌បង្គំ​វិញ ដ្បិត​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ប្រទាន​ទៅ​ឲ្យ។


ទ្រង់​ទូល​ថា៖ «ទូល‌បង្គំ​សូម​ព្រះ‌នាង​ទូល​ដល់​ព្រះ‌បាទ​សាឡូម៉ូន ដ្បិត​ទ្រង់​នឹង​មិន​ប្រកែក​ចំពោះ​ព្រះ‌នាង​ទេ គឺ​សូម​ឲ្យ​ទ្រង់​ប្រទាន​នាង​អ័ប៊ី‌សាក ជា​អ្នក​ស្រុក​ស៊ូណែម​មក​ធ្វើ​ជា​ភរិយា​របស់​ទូល‌បង្គំ»។


«មាតា​ចង់​សូម​ការ​តូច​មួយ​ពី​បុត្រ សូម​កុំ​ប្រកែក​ឡើយ»។ ស្តេច​មាន​រាជ‌ឱង្ការ​តប​ថា៖ «សូម​មាតា​មាន​ព្រះ‌សវនីយ៍​មក​ចុះ ទូល‌បង្គំ​មិន​ប្រកែក​ទេ»។


ដោយ​យល់​ព្រះ​បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ សូម​កុំ​បោះ​បង់​អ្នក​ដែល​ព្រះ‌អង្គ បាន​ចាក់​ប្រេងតាំង​ឡើយ។


ទូល‌បង្គំ​បាន​សូម​សេចក្ដី​ពីរ​ប្រការ​ពី​ព្រះ‌អង្គ សូម​កុំ​ខាន​នឹង​ប្រទាន​សេចក្ដី​ទាំង​ពីរ​នោះ ដល់​ទូល‌បង្គំ មុន​ដែល​ទូល‌បង្គំ​ស្លាប់​ឡើយ