ទ្រង់បង្កើតបុត្រទាំងប្រាំមួយនេះ នៅក្រុងហេប្រុន ហើយទ្រង់បានសោយរាជ្យនៅក្រុងនោះអស់រយៈពេលប្រាំបីរឆ្នាំប្រាំមួយខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំទៀត។
១ ពង្សាវតារក្សត្រ 2:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌបានសោយរាជ្យលើសាសន៍អ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបានប្រាំពីរឆ្នាំ និងនៅក្រុងយេរូសាឡិមសាមសិបបីឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌគ្រងរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពេលវេលាដែលស្តេចដាវីឌសោយរាជ្យលើសាសន៍អ៊ីស្រាអែល ទាំងអស់បាន៤០ឆ្នាំ គឺសោយរាជ្យនៅក្រុងហេប្រុនបាន៧ឆ្នាំ ហើយនៅក្រុងយេរូសាឡិមបាន៣៣ឆ្នាំ អាល់គីតាប ស្តេចទតគ្រងរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលសែសិបឆ្នាំ គឺប្រាំពីរឆ្នាំនៅក្រុងហេប្រូន និងសាមសិបបីឆ្នាំនៅក្រុងយេរូសាឡឹម។ |
ទ្រង់បង្កើតបុត្រទាំងប្រាំមួយនេះ នៅក្រុងហេប្រុន ហើយទ្រង់បានសោយរាជ្យនៅក្រុងនោះអស់រយៈពេលប្រាំបីរឆ្នាំប្រាំមួយខែ រួចសោយរាជ្យនៅក្រុងយេរូសាឡិមបានសាមសិបបីឆ្នាំទៀត។