រួចលោកដាក់ឧសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា៖ «ចូរដងទឹកពេញបួនក្អម យកមកចាក់លើតង្វាយ និងឧសនេះ»
១ ពង្សាវតារក្សត្រ 18:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា៖ «ចូរចាក់ម្តងទៀត» គេក៏ចាក់ម្តងទៀត គេចាក់គ្រប់បីដង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើតង្វាយដុតទាំងមូល និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់លោក។ បន្ទាប់មក លោកមានប្រសាសន៍ថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់លោក រួចហើយលោកមានប្រសាសន៍ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្ដងទៀត»។ គេធ្វើតាមបង្គាប់របស់លោកជាលើកទីបី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត នោះគេក៏ចាក់ម្តងទៀត រួចលោកប្រាប់ថា ចូរចាក់ម្តងទៀត គេក៏ចាក់ជាគំរប់៣ដង អាល់គីតាប គាត់មានប្រសាសន៍ថា៖ «ចូរដងទឹកបួនក្អម ចាក់លើគូរបានដុត និងលើអុសនេះ»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ បន្ទាប់មកគាត់ប្រាប់ថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេក៏ធ្វើតាមបង្គាប់របស់គាត់។ រួចហើយគាត់ប្រាប់ជាលើកទីបីថា៖ «ចូរដងទឹកមកចាក់ម្តងទៀត»។ គេធ្វើតាមបង្គាប់របស់គាត់ជាលើកទីបី។ |
រួចលោកដាក់ឧសជាលំដាប់ ក៏កាប់គោនោះជាដុំៗ ដាក់ពីលើ ហើយប្រាប់ថា៖ «ចូរដងទឹកពេញបួនក្អម យកមកចាក់លើតង្វាយ និងឧសនេះ»
យើងបានលះចោលអស់ទាំងការលាក់កំបាំងដែលគួរខ្មាស យើងមិនប្រព្រឹត្តដោយល្បិចកល ឬបំប្លែងព្រះបន្ទូលរបស់ព្រះឡើយ គឺយើងបង្ហាញខ្លួនយើងដល់មនសិការរបស់មនុស្សទាំងអស់ ដោយបើកសម្ដែងសេចក្តីពិត នៅចំពោះព្រះ។
ដ្បិតយើងចង់ធ្វើការល្អ មិនមែនតែនៅចំពោះព្រះអម្ចាស់ប៉ុណ្ណោះ គឺនៅចំពោះមនុស្សដែរ។