ដូច្នេះ សូមយកគោឈ្មោលពីរមកឲ្យយើង ឲ្យគេរើសយកមួយសម្រាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោមួយទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ
១ ពង្សាវតារក្សត្រ 18:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកអេលីយ៉ាមានប្រសាសន៍ទៅប្រជាជនថា៖ «ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួនបួនរយហាសិបនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីយ៉ាមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមព្យាការីរបស់ព្រះអម្ចាស់ នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះអេលីយ៉ាមានប្រសាសន៍ទៅបណ្តាជនថា ក្នុងពួកហោរានៃព្រះយេហូវ៉ា នោះសល់នៅតែខ្ញុំម្នាក់ឯងទេ ឯហោរារបស់ព្រះបាលវិញ មានចំនួន៤៥០នាក់ អាល់គីតាប អេលីយ៉េសមានប្រសាសន៍ទៅកាន់ប្រជាជនទៀតថា៖ «ក្នុងចំណោមណាពីរបស់អុលឡោះតាអាឡា នៅសល់តែខ្ញុំម្នាក់គត់ រីឯព្យាការីរបស់ព្រះបាលវិញ មានដល់ទៅបួនរយហាសិបនាក់។ |
ដូច្នេះ សូមយកគោឈ្មោលពីរមកឲ្យយើង ឲ្យគេរើសយកមួយសម្រាប់ពួកគេ ហើយកាប់ជាដុំៗដាក់លើឧសទៅ តែកុំឲ្យដាក់ភ្លើងឡើយ រួចខ្ញុំនឹងរៀបគោមួយទៀតដាក់លើឧស ឥតដាក់ភ្លើងដែរ
លោកទូលថា៖ «ទូលបង្គំបានមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារជាខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនារបស់ព្រះអង្គ ហើយបានសម្លាប់ពួកហោរាព្រះអង្គដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។
លោកទូលឆ្លើយថា៖ «ទូលបង្គំមានចិត្តឈឺឆ្អាលនឹងព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារយ៉ាងខ្លាំង ដ្បិតពួកកូនចៅអ៊ីស្រាអែលបានបោះបង់ចោលសេចក្ដីសញ្ញាព្រះអង្គ គេបានរំលំអស់ទាំងអាសនាព្រះអង្គ ហើយបានសម្លាប់ពួកហោរាដោយដាវ នៅសល់តែទូលបង្គំម្នាក់ឯងប៉ុណ្ណោះ ហើយគេចង់យកជីវិតទូលបង្គំថែមទៀត»។
ខណៈនោះ មានហោរាម្នាក់ចូលទៅគាល់អ័ហាប់ ជាស្តេចអ៊ីស្រាអែលថា៖ «ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា តើឃើញហ្វូងទ័ពធំនេះឬទេ? មើល៍! នៅថ្ងៃនេះ យើងនឹងប្រគល់គេមកក្នុងកណ្ដាប់ដៃឯងហើយ ឯងនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ដូច្នេះ គេក៏ស្លៀកសំពត់ធ្មៃ ព្រមទាំងដាក់ខ្សែរូតនៅក ចេញទៅគាល់ស្តេចអ៊ីស្រាអែលទូលថា៖ «បេន-ហាដាដជាអ្នកបម្រើរបស់ទ្រង់ទូលថា "សូមទុកជីវិតឲ្យទូលបង្គំនៅរស់ផង"»។ ស្តេចអ៊ីស្រាអែលសួរថា៖ «ដូច្នេះ តើលោកនៅរស់ឬ? លោកជាបងប្អូននឹងយើងដែរ»
បន្ទាប់មក មានម្នាក់ជាសិស្ស ពួកហោរា គាត់និយាយទៅគូកន ដោយព្រះបន្ទូលព្រះយេហូវ៉ាថា៖ «សូមឲ្យវាយខ្ញុំចុះ» តែអ្នកនោះមិនព្រមវាយទេ។
នោះហោរាក៏ក្លែងខ្លួន ដោយយកសំពត់ឈ្នួតមកបិទភ្នែក រួចទៅនៅចាំស្តេចយាងមកតាមផ្លូវ។
«ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួកហោរារបស់ព្រះអង្គ រំលំអាសនារបស់ព្រះអង្គ សល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេរកសម្លាប់ទូលបង្គំទៀត!» ។