ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 18:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ព្រះបាទ​អ័ហាប់​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «ឱ​អ្នក​ឬ ដែល​ធ្វើ​ឲ្យ​ពួក​អ៊ីស្រា‌អែល​វេទនា?»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ស្ដេច​ឃើញ​លោក​អេលីយ៉ា​ហើយ ទ្រង់​ក៏​មាន​រាជ‌ឱង្ការ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​អ៊ីស្រា‌អែល​រង​គ្រោះ!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​អ័ហាប់​ឃើញ​អេលីយ៉ា​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា ឱ​អ្នក​ដែល​ធ្វើ​ឲ្យ​មាន​សេចក្ដី​វេទនា ដល់​ពួក​អ៊ីស្រាអែល​អើយ តើ​ឯង​ឬ​អី

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​ឃើញ​អេលី‌យ៉េស​ហើយ គាត់​ក៏​និយាយ​ថា៖ «គឺ​លោក​ហ្នឹង​ហើយ​ដែល​នាំ​ឲ្យ​អ៊ីស្រ‌អែល​រង​គ្រោះ!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 18:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អូបា‌ឌា​ក៏​ទៅ​ជួប​នឹង​អ័ហាប់ ទូល​ឲ្យ​ទ្រង់​ជ្រាប រួច​ព្រះបាទ​អ័ហាប់​យាង​ទៅ​ជួប​នឹង​លោក​អេលីយ៉ា។


អ័ហាប់​មាន​រាជ‌ឱង្ការ​តប​ថា៖ «ឱ​ខ្មាំង​សត្រូវ​យើង​អើយ តើ​ឯង​មក​តាម​យើង​ទាន់​ហើយ​ឬ?»។ លោក​ទូល​ឆ្លើយ​ថា៖ «ទាន់​ហើយ ព្រោះ​ព្រះ‌ករុណា​បាន​លក់អង្គ​ទ្រង់​ផ្ទាល់​ឲ្យ​ធ្វើ​អំពើ​អាក្រក់​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា»។


ដូច្នេះ ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន ក៏​ទូល​ស្តេច​ថា៖ «សូម​ទ្រង់​អនុញ្ញាត​ឲ្យ​មនុស្ស​នេះ​ត្រូវ​ទោស​ដល់​ស្លាប់​ចុះ ពី​ព្រោះ​វា​នាំ​ឲ្យ​ពួក​ទាហាន​ដែល​សល់​នៅ​ក្នុង​ទី​ក្រុង និង​ពួក​បណ្ដា‌ជន​ទាំង‌ឡាយ​ខ្សោយ​ដៃ​ទៅ ដោយ​ពោល​ពាក្យ​យ៉ាង​នេះ​ដល់​គេ ដ្បិត​មនុស្ស​នេះ​មិន​ស្វែង​រក​សេចក្ដី​ល្អ ដល់​ជន​ជាតិ​នេះ​ទេ គឺ​ឲ្យ​គេ​ត្រូវ​អន្តរាយ​វិញ»។


ពេល​នោះ អ័ម៉ាស៊ា ជា​សង្ឃ​នៅ​ត្រង់​បេត-អែល ចាត់​គេ​ឲ្យ​ទៅ​ទូល​ព្រះ​បាទ​យេរ៉ូ‌បោម ជា​ស្តេច​អ៊ីស្រា‌អែល​ថា៖ «អេម៉ុស​បាន​បង្កើត​គំនិត​ក្បត់​នឹង​ព្រះ‌ករុណា នៅ​កណ្ដាល​ពូជ‌ពង្ស​អ៊ីស្រា‌អែល។ ស្រុក​នេះ​មិន​អាច​ស៊ូ​ទ្រាំ​នឹង​ពាក្យ​ទាំង​ប៉ុន្មាន​របស់​គាត់​បាន​ឡើយ។


កាល​គេ​បាន​នាំ​លោក​ទាំង​ពីរ​ទៅ​ជួប​ពួក​តម្រួត​ហើយ គេ​ជម្រាប​ថា៖ «បុរសទាំង​នេះ​ជា​សាន៍​យូដា ហើយ​គេ​បង្ក​ចលាចល​នៅ​ក្នុង​ទី​ក្រុង​របស់​យើង។


ពេល​រក​លោក​ទាំង​ពីរ​មិន​ឃើញ គេ​ក៏​ចាប់​លោក​យ៉ាសុន និង​ពួក​បង‌ប្អូន​ខ្លះ កន្ត្រាក់​នាំ​ទៅ​យក​ជូន​អាជ្ញា​ធរ​ក្រុង ដោយ​ស្រែក​ថា៖ «ពួក​អ្នក​ដែល​នាំ​ឲ្យ​ពិភព​លោក​ក្រឡាប់​ចាក់ បាន​មក​ដល់​ទី​នេះ​ហើយ


ដ្បិត​យើង​ខ្ញុំ​បាន​ឃើញ​ថា ជន​នេះ​ជា​មនុស្ស​ចង្រៃ ជា​អ្នក​ដែល​ញុះ‌ញង់​សាសន៍​យូដា​ទាំង​អស់ នៅ​លើ​ពិភព​លោក​ទាំង​មូល​ឲ្យ​បង្ក​ចលាចល ហើយ​ជា​មេ​នៃ​ពួក​ណា‌សារ៉ែត ។


លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​នាំ​ទុក្ខ​ទោស​ដល់​ពួក​យើង​ដូច្នេះ? នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​អ្នករង​ទុក្ខ​ទោស​វិញ»។ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏នាំ​គ្នា​ចោល​សម្លាប់​គាត់​នឹង​ថ្ម។ គេ​ដុត​អ្វីៗទាំង​ប៉ុន្មាន​ទៅ​ក្នុង​ភ្លើង ហើយ​ចោល​នឹង​ថ្ម។