ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 18:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​ទៅ​ទូល​ចៅ‌ហ្វាយ​ថា "មើល​អេលីយ៉ា​មក​ហើយ" ដូច្នេះ ទ្រង់​នឹង​សម្លាប់​ខ្ញុំ​ជា​មិន​ខាន»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ បើ​លោក​ប្រើ​ខ្ញុំ​ប្របាទ​ឲ្យ​ទៅ​ទូល​ព្រះ‌រាជា​ថា លោក​អញ្ជើញ​មក​ហើយ នោះ​ស្ដេច​មុខ​ជា​សម្លាប់​ខ្ញុំ​ប្របាទ​ពុំ‌ខាន!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឥឡូវ​នេះ លោក​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​ទៅ​ទូល​ចៅហ្វាយ​ថា មើល​អេលីយ៉ា​មក​ហើយ ដូច្នេះ ទ្រង់​នឹង​សំឡាប់​ខ្ញុំ​ជា​មិន​ខាន

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ បើ​លោក​ប្រើ​ខ្ញុំ​ឲ្យ​ទៅ​ជម្រាប​ស្តេច​ថា លោក​អញ្ជើញ​មក​ហើយ នោះ​ស្តេច​មុខ​ជា​សម្លាប់​ខ្ញុំ​ពុំ‌ខាន!»។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 18:14
4 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​គេ​មិន​បាន​ជម្រាប​ដល់​លោក ជា​ម្ចាស់​ខ្ញុំ​ទេ​ឬ ពី​ការ​ដែល​ខ្ញុំ​បាន​ធ្វើ ក្នុង​កាល​ដែល​យេសិ‌បិល​សម្លាប់​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ថា​ខ្ញុំ​បាន​បំពួន​ពួក​ហោរា​នៃ​ព្រះ‌យេហូវ៉ា ចំនួន​មួយរយ​នាក់​នៅ​ក្នុង​រអាង​ភ្នំ ក្នុង​មួយ​ពួកៗ​ហាសិប​នាក់ ព្រម​ទាំង​ចិញ្ចឹម​គេ ដោយ​នំបុ័ង និង​ទឹក


ប៉ុន្តែ លោក​អេលីយ៉ា​តប​ថា៖ «ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ពល​បរិវារ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ដែល​ខ្ញុំ​ឈរ​នៅ​ចំពោះ​ព្រះ‌អង្គ​ដែរ​ថា នៅ​ថ្ងៃ​នេះ ខ្ញុំ​នឹង​បង្ហាញ​ខ្លួន ឲ្យ​ស្តេច​ឃើញ​ជា​ពិត​ប្រាកដ»។


កុំ​ខ្លាច​អស់​អ្នក​ដែល​សម្លាប់​បាន​តែ​រូប‌កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ តែ​ផ្ទុយទៅ​វិញ ត្រូវ​ខ្លាច​ព្រះ‌អង្គ​ដែល​ទ្រង់​អាច​នឹង​បំផ្លាញ​ទាំង​ព្រលឹង និង​រូប‌កាយ​ទៅ​ក្នុង​នរក​បាន។


លោកសាំយូ‌អែល​និយាយ​ថា៖ «តើ​ឲ្យ​ទូល‌បង្គំ​ទៅ​យ៉ាង​ម៉េច​បាន? ប្រសិន‌បើ​ស្ដេច​សូល​បាន​ឮ ទ្រង់​នឹង​សម្លាប់​ទូល‌បង្គំ​ហើយ» ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​យក​គោ​ក្រមុំ​មួយ​ទៅ​ជា‌មួយ ហើយ​និយាយ​ថា "ខ្ញុំ​មក​ដើម្បី​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។