១ ពង្សាវតារក្សត្រ 16:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ឆ្នាំទីម្ភៃប្រាំមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡាជាកូនប្អាសា សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ក៏សោយរាជ្យបានពីរឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីម្ភៃប្រាំមួយនៃរជ្ជកាលព្រះបាទអេសា ជាស្ដេចស្រុកយូដា ព្រះបាទអេឡា ជាបុត្ររបស់ព្រះបាទបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា អស់រយៈពេលពីរឆ្នាំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះដល់ឆ្នាំទី២៦ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡា ជាកូនប្អាសា ចាប់តាំងសោយរាជ្យឡើង លើស្រុកអ៊ីស្រាអែលនៅក្រុងធើសា ក៏សោយរាជ្យបាន២ឆ្នាំ អាល់គីតាប នៅឆ្នាំទីម្ភៃប្រាំមួយ នៃរជ្ជកាលស្តេចអេសាជាស្តេចស្រុកយូដា ស្តេចអេឡា ជាបុត្ររបស់ស្តេចបាសា បានឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល នៅក្រុងធើសាអស់រយៈពេលពីរឆ្នាំ។ |
លុះដល់ឆ្នាំទីបី ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់ម្ភៃបួនឆ្នាំ។
លុះដល់ឆ្នាំទីម្ភៃប្រាំពីរ ក្នុងរាជ្យអេសា ជាស្តេចយូដា ស៊ីមរីបានសោយរាជ្យអស់ប្រាំពីរថ្ងៃ នៅក្រុងធើសា រីឯពួកពលទ័ព គេកំពុងតែច្បាំងនឹងគីបថោន ជាទីក្រុងរបស់ពួកភីលីស្ទីន
នៅគ្រានោះ ប្រជាជនអ៊ីស្រាអែលគេបានបែកគ្នាជាពីរពួក ពួកមួយកាន់ខាងធីបនី ជាកូនគីណាត ប្រាថ្នានឹងលើកឡើងជាស្តេច ហើយពួកមួយទៀតកាន់ខាងអំរី
គឺនៅឆ្នាំទីសាមសិបមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបានដប់ពីរឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបានប្រាំមួយឆ្នាំ។
ប្អាសាក៏ផ្ទំលក់ ទៅជាមួយបុព្វបុរសរបស់ព្រះអង្គទៅ គេបញ្ចុះសពទ្រង់នៅក្រុងធើសា រួចអេឡាជាបុត្រា ក៏ឡើងសោយរាជ្យជំនួសបិតា។
ព្រះបន្ទូលរបស់ព្រះយេហូវ៉ាបានសម្ដែងមកទាស់នឹងប្អាសា ព្រមទាំងព្រះរាជ្យវង្សទ្រង់ តាមរយៈហោរាយេហ៊ូវ ជាកូនហាណានី គឺដោយព្រោះការដ៏លាមកអាក្រក់ទាំងប៉ុន្មាន ដែលទ្រង់បានប្រព្រឹត្តនៅព្រះនេត្រព្រះយេហូវ៉ា ជាការដែលបណ្ដាលឲ្យព្រះអង្គក្រោធដោយសារអំពើដែលបានធ្វើ ដោយប្រព្រឹត្តដូចជាព្រះវង្សាយេរ៉ូបោមនោះ ហើយដោយព្រោះទ្រង់បានប្រហារជីវិតគេថែមទៀត។
ប៉ុន្តែ ស៊ីមរី ជាមេទ័ព ដែលត្រួតលើរទេះចម្បាំងទ្រង់ពាក់កណ្ដាល លោកបានក្បត់ ពេលទ្រង់គង់នៅក្រុងធើសា កំពុងតែសោយស្រាស្រវឹង ក្នុងផ្ទះរបស់អើសា ជាឧកញ៉ាវាំងនៅក្រុងធើសា។
រួចមណាហិមជាកូនកាឌី ក៏ចេញពីក្រុងធើសា ឡើងទៅក្រុងសាម៉ារី សម្លាប់សាលូមជាកូនយ៉ាបេសនៅក្រុងសាម៉ារីទៅ ហើយឡើងសោយរាជ្យជំនួស។
នៅឆ្នាំទីហាសិប ក្នុងរាជ្យអ័សារា ស្តេចយូដា នោះពេកាហ៊ាជាបុត្រមណាហិមឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ក៏សោយរាជ្យបានពីរឆ្នាំ។
កាលអាំម៉ូនឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានពីរឆ្នាំ មាតារបស់ទ្រង់ព្រះនាមថា មស៊ូលេមេត បុត្រីរបស់ហារូស ជាអ្នកស្រុកយ៉ុតបា។
កាលណាមានការបះបោរកើតឡើងក្នុងស្រុក នោះរមែងមានចៅហ្វាយជាច្រើន តែបើមានមនុស្សម្នាក់ដែលមានយោបល់ និងតម្រិះ នោះនគរនឹងស្ថិតស្ថេរនៅតទៅបាន។