១ ពង្សាវតារក្សត្រ 16:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺនៅឆ្នាំទីសាមសិបមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបានដប់ពីរឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបានប្រាំមួយឆ្នាំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅឆ្នាំទីសាមសិបមួយនៃរជ្ជកាលព្រះបាទអេសា ស្ដេចស្រុកយូដា ព្រះបាទអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលអស់រយៈពេលដប់ពីរឆ្នាំ គឺទ្រង់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងធើសា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅឆ្នាំទី៣១ ក្នុងរាជ្យអេសា ជាស្តេចយូដា ដែលអំរីចាប់តាំងសោយរាជ្យឡើងលើស្រុកអ៊ីស្រាអែល ក៏សោយរាជ្យបាន១២ឆ្នាំ ទ្រង់សោយរាជ្យនៅក្រុងធើសាបាន៦ឆ្នាំ អាល់គីតាប នៅឆ្នាំទីសាមសិបមួយ នៃរជ្ជកាលស្តេចអេសា ស្តេចស្រុកយូដា ស្តេចអូមរីឡើងសោយរាជ្យលើស្រុកអ៊ីស្រអែល អស់រយៈពេលដប់ពីរឆ្នាំ គឺគាត់សោយរាជ្យបានប្រាំមួយឆ្នាំនៅក្រុងធើសា |
តែប្រជាជនដែលចូលដៃខាងអំរី គេឈ្នះពួកខាងធីបនីជាកូនគីណាត ដូច្នេះ ធីបនីក៏ស្លាប់ទៅ ហើយអំរីឡើងសោយរាជ្យ។
លុះដល់ឆ្នាំទីសាមសិបប្រាំបី ក្នុងរាជ្យអេសា ជាស្តេចស្រុកយូដា នោះអ័ហាប់ ជាបុត្រអំរី ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល ទ្រង់គ្រងរាជ្យលើពួកអ៊ីស្រាអែល នៅក្រុងសាម៉ារីបានម្ភៃពីរឆ្នាំ
លុះដល់ឆ្នាំទីម្ភៃប្រាំមួយ ក្នុងរាជ្យអេសា ជាស្តេចយូដា នោះអេឡាជាកូនប្អាសា សោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងធើសា ក៏សោយរាជ្យបានពីរឆ្នាំ។
កាលព្រះបាទអ័ហាស៊ីយ៉ាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មម្ភៃពីរឆ្នាំហើយ ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានមួយឆ្នាំ មាតាទ្រង់ព្រះនាម អ័ថាលា ជាបុត្រីអំរី ដែលបានធ្វើជាស្តេចអ៊ីស្រាអែល។
កាលព្រះបាទអ័ហាស៊ីយ៉ាឡើងសោយរាជ្យ ទ្រង់មានព្រះជន្មសែសិបពីរព្រះវស្សា ក៏សោយរាជ្យនៅក្រុងយេរូសាឡិមបានមួយឆ្នាំ មាតាទ្រង់ព្រះនាមថា អ័ថាលា ជាបុត្រីអំរី។