ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធើ្វបាបផង ដោយសារការនោះឯង»។
១ ពង្សាវតារក្សត្រ 15:34 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏ប្រព្រឹត្តអំពើដ៏អាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានប្រតិបត្តិតាមផ្លូវ និងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ និងដើរតាមផ្លូវរបស់ព្រះបាទយេរ៉ូបោម គឺទ្រង់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រាអែលឲ្យប្រព្រឹត្តអំពើបាបដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយបានប្រតិបត្តិតាមផ្លូវ នឹងអំពើបាប ដែលយេរ៉ូបោមបានធ្វើ ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។ អាល់គីតាប ស្តេចបានប្រព្រឹត្តអំពើអាក្រក់ មិនគាប់បំណងអុលឡោះតាអាឡា និងដើរតាមផ្លូវរបស់ស្តេចយេរ៉ូបោម គឺគាត់ប្រព្រឹត្តអំពើបាប ហើយនាំប្រជាជនអ៊ីស្រអែលឲ្យប្រព្រឹត្តអំពើបាបដែរ។ |
ទ្រង់នឹងបោះបង់ពួកអ៊ីស្រាអែលចោល ដោយព្រោះអំពើបាបរបស់យេរ៉ូបោម ជាការដែលស្តេចបានធ្វើហើយ ព្រមទាំងនាំឲ្យពួកអ៊ីស្រាអែលធើ្វបាបផង ដោយសារការនោះឯង»។
ទ្រង់ប្រព្រឹត្តអំពើដ៏អាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា ហើយប្រតិបត្តិតាមផ្លូវ និងតាមអំពើបាបរបស់បិតា ជាការដែលនាំឲ្យពួកអ៊ីស្រាអែលធ្វើបាបដែរ។
លុះដល់ឆ្នាំទីបី ក្នុងរាជ្យអេសា ជាស្តេចយូដា នោះប្អាសា ជាកូនអ័ហ៊ីយ៉ា ឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូលនៅក្រុងធើសា ទ្រង់បានសោយរាជ្យអស់ម្ភៃបួនឆ្នាំ។
«ដោយព្រោះយើងបានលើកឯងពីធូលីដីមក តាំងឡើងជាស្តេចលើអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើង តែឯងបានដើរតាមផ្លូវរបស់យេរ៉ូបោម ព្រមទាំងបណ្ដាលឲ្យអ៊ីស្រាអែលជាប្រជារាស្ត្ររបស់យើងធ្វើបាបដែរ ជាការដែលនាំឲ្យយើងខឹង ដោយសារអំពើបាបរបស់គេ
ឱហ្ន៎ ប្រទេសដ៏មានបាប ជាសាសន៍ផ្ទុកដោយអំពើទុច្ចរិត ជាពូជមនុស្សដែលប្រព្រឹត្តអាក្រក់ ជាពួកកូនចៅដែលប្រព្រឹត្តវៀចកោង គេបានបោះបង់ចោលព្រះយេហូវ៉ា គេបានប្រមាថមើលងាយដល់ព្រះ ដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេបានត្រូវព្រាត់ថយទៅក្រោយ។