ដ្បិតព្រះយេហូវ៉ាបានហាមទូលបង្គំថា "កុំឲ្យឯងបរិភោគអាហារ ឬទឹក ហើយកុំវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយ"»។
១ ពង្សាវតារក្សត្រ 13:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែអ្នកសំណព្វរបស់ព្រះទូលឆ្លើយថា៖ «ទោះបើព្រះករុណាប្រទានដំណាក់ទ្រង់មួយចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកជំនិតរបស់ព្រះជាម្ចាស់ទូលព្រះរាជាវិញថា៖ «ទោះបីព្រះករុណាប្រទានរាជ្យទ្រព្យចំនួនពាក់កណ្ដាលឲ្យទូលបង្គំ ក៏ទូលបង្គំមិនចូលក្នុងដំណាក់របស់ព្រះករុណាដែរ ទូលបង្គំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែអ្នកសំណប់របស់ព្រះទូលឆ្លើយថា បើទុកជាទ្រង់ប្រទានដំណាក់ទ្រង់១ចំហៀងមកទូលបង្គំ ក៏ទូលបង្គំមិនទៅជាមួយនឹងទ្រង់ដែរ ទូលបង្គំមិនព្រមទទួលទាននំបុ័ង ឬទឹកនៅទីនេះឡើយ អាល់គីតាប អ្នកនាំសាររបស់អុលឡោះជម្រាបស្តេចវិញថា៖ «ទោះបីស្តេចប្រទានរាជ្យទ្រព្យចំនួនពាក់កណ្តាលឲ្យខ្ញុំ ក៏ខ្ញុំមិនចូលក្នុងដំណាក់របស់ស្តេចដែរ ខ្ញុំក៏មិនទទួលទានអាហារ និងទឹកនៅទីនេះឡើយ |
ដ្បិតព្រះយេហូវ៉ាបានហាមទូលបង្គំថា "កុំឲ្យឯងបរិភោគអាហារ ឬទឹក ហើយកុំវិលមកវិញតាមផ្លូវដែលឯងទៅនោះឡើយ"»។
ប៉ុន្តែ លោកឆ្លើយតបថា៖ «ខ្ញុំស្បថដោយនូវព្រះយេហូវ៉ាដ៏មានព្រះជន្មរស់នៅ ដែលខ្ញុំឈរនៅចំពោះទ្រង់ថា ខ្ញុំមិនទទួលយកអ្វីសោះឡើយ» ណាម៉ាន់ក៏អង្វរឲ្យទទួល តែលោកប្រកែកមិនព្រមទេ។
សូមកុំឲ្យចិត្តទូលបង្គំ ល្អៀងទៅខាងសេចក្ដីអាក្រក់ណា ដើម្បីប្រព្រឹត្តអំពើអាក្រក់ជាមួយមនុស្ស ដែលប្រព្រឹត្តអំពើទុច្ចរិត ហើយសូមកុំឲ្យទូលបង្គំទទួលទាន ចំណីឆ្ងាញ់របស់គេឡើយ!
ពេលនោះ ពួកលោកទូលថា៖ «ព្រះរបស់សាសន៍ហេព្រើរបានលេចមកឲ្យយើងខ្ញុំឃើញ ដូច្នេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅទីរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះរបស់យើងខ្ញុំ ក្រែងព្រះអង្គស្ទុះមកប្រហារយើងខ្ញុំ ដោយអាសន្នរោគ ឬដោយដាវ»។
អ្នកត្រូវនិយាយគ្រប់ទាំងសេចក្ដីដែលយើងបង្គាប់ ហើយអើរ៉ុនបងរបស់អ្នកត្រូវប្រាប់ផារ៉ោន ឲ្យស្តេចបើកឲ្យកូនចៅអ៊ីស្រាអែលចេញពីស្រុក។
ប៉ុន្តែ បាឡាមឆ្លើយតបទៅពួកមហាតលិករបស់បាឡាកថា៖ «ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់របស់ព្រះយេហូវ៉ា ជាព្រះរបស់ខ្ញុំ ទៅធ្វើការអ្វីតិច ឬច្រើនបានឡើយ។
បាឡាមឆ្លើយទៅគេថា៖ «សូមស្នាក់នៅទីនេះមួយយប់សិន ខ្ញុំនឹងឆ្លើយប្រាប់អស់លោកវិញ តាមដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំ»។ ដូច្នេះ ពួកមន្រ្ដីរបស់សាសន៍ម៉ូអាប់ក៏ស្នាក់នៅជាមួយបាឡាម។
"ទោះជាព្រះបាទបាឡាកប្រទានដំណាក់របស់ទ្រង់មកខ្ញុំ មានពេញដោយមាស និងប្រាក់ក៏ដោយ ក៏ខ្ញុំពុំអាចរំលងបង្គាប់ព្រះយេហូវ៉ា ដើម្បីធ្វើអំពើល្អ ឬអាក្រក់តាមចិត្តទៅបានឡើយ។ សេចក្ដីណាដែលព្រះយេហូវ៉ាមានព្រះបន្ទូល នោះខ្ញុំនឹងថ្លែងតែសេចក្ដីនោះឯង"?
បើកន្លែងណាដែលគេមិនទទួល ហើយមិនព្រមស្តាប់អ្នករាល់គ្នា នោះពេលអ្នករាល់គ្នាដើរចេញ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា ទុកជាទីបន្ទាល់ទាស់នឹងគេ។ [ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅថ្ងៃជំនុំជម្រះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ងាយទ្រាំជាជាងក្រុងនោះ]»។
ស្ដេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសូមពីយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»។