ដូច្នេះ ហោរានោះក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពអ្នកសំណព្វរបស់ព្រះ។
១ ពង្សាវតារក្សត្រ 13:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គាត់ក៏បញ្ចុះនៅក្នុងផ្នូររបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា៖ «ស្តាយណាស់ប្អូនអើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏បញ្ចុះនៅក្នុងផ្នូររបស់ខ្លួន ហើយនាំគ្នាកាន់ទុក្ខ ដោយពាក្យថា ស្តាយណាស់ប្អូនអើយ អាល់គីតាប គាត់យកសាកសពទៅបញ្ចុះក្នុងផ្នូររបស់ខ្លួនផ្ទាល់ រួចយំស្រណោះថា “ប្អូនអើយម្តេចក៏វេទនាម៉្លេះ!”។ |
ដូច្នេះ ហោរានោះក៏លើកដាក់លើលា នាំត្រឡប់ទៅឯទីក្រុងរបស់ខ្លួន ដើម្បីកាន់ទុក្ខ ហើយធ្វើពិធីបញ្ចុះសពអ្នកសំណព្វរបស់ព្រះ។
ពួកអ៊ីស្រាអែលទាំងអស់គ្នានឹងកាន់ទុក្ខ ហើយបញ្ចុះសពទ្រង់ ដ្បិតក្នុងវង្សារបស់យេរ៉ូបោមមានតែបុត្រនេះមួយប៉ុណ្ណោះ ដែលបានបញ្ចុះក្នុងផ្នូរ ព្រោះក្នុងវង្សាយេរ៉ូបោម មានតែបុត្រមួយនេះទេ ដែលឃើញមានសេចក្ដីល្អខ្លះចំពោះព្រះយេហូវ៉ា ជាព្រះនៃពួកអ៊ីស្រាអែល
បន្ទាប់មក ទ្រង់មានរាជឱង្ការសួរថា៖ «តើផ្នូរអ្វីដែលយើងឃើញនោះ?» ពួកអ្នកក្រុងនោះទូលឆ្លើយថា៖ «គឺជាផ្នូរអ្នកសំណព្វរបស់ព្រះ ដែលមកពីស្រុកយូដា ហើយបានថ្លែងទំនាយពីការទាំងប៉ុន្មាន ដែលទ្រង់បានធ្វើសម្រេចដល់អាសនាបេត-អែលនេះ»។
ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូល ស្ដីពីដំណើរយេហូយ៉ាគីម ជាបុត្រយ៉ូសៀស ស្តេចសាសន៍យូដាដូច្នេះថា៖ មនុស្សនឹងមិនសោកស្តាយដោយពាក្យថា ឱបង ឱប្អូនអើយ ក៏មិនដែលសោកស្តាយថា ឱព្រះអម្ចាស់អើយ ឬថាព្រះករុណាដ៏ឧត្តមអើយ នោះឡើយ។
បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។